-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបិទវគ្គបណ្តុះបណ្តាល ជំនាញបើកបររថយន្តជំនាន់ទី២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ

ចំនួនអ្នកទស្សនា: Views

 


ក្នុងពិធីនេះ ក៏មានការចូលរួមពី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ឧត្តមសេនីយ៍ឯក មេបញ្ជាការរង ឧត្តមសេនីយ៍ នាយសេនាធិការ នាយរងសេនាធិការ ឧត្តមសេនីយ៍ ស្នងការ នាយកសាលាទាំងពីរ ឧត្តមសេនីយ៍ នាយទាហានជាន់ខ្ពស់ តំណាងអោយស្ថាប័ន ចំណុះក្រសួងការពារជាតិ ចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមភូមិន្ទ វរសេនីយ៍ សហប្រតិបត្តិការបារាំង ប្រចាំកម្ពុជា អាជ្ញាធរដែនដី នាយទាហាន នាយទាហានរង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ យោធាចារ្យ និងសិក្ខាកាមជាច្រើននាក់។

បន្ទាប់ពីលោកវរសេនីយ៍ឯក អ៊ុយ សុធា នាយការិយាល័យហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឡើងអានរបាយការណ៍វគ្គបណ្តុះបណ្តាល បើកបររថយន្តជំនាន់ទី២ រួមមកនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងនៅចំពោះមុខពិធីបិទវគ្គបណ្តុះបណ្តាលជំនាញបើកបររថយន្តជំនាន់ទី២ របស់សិក្ខាកាមជំនាន់ទី៤៤ ដែលនេះជាលើកទី២ ដែលមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ បានបញ្ចូលជំនាញ បើកបររថយន្ត ទៅក្នុងកម្មវិធីបណ្តុះបណ្តាល។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ដូចអ្វីដែលយើងបានដឹងរួចហើយ ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញរយៈពេល ២២ឆ្នាំហើយ សន្តិភាពនេះ ធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។ នៅក្នុងពេលដែលប្រទេសកម្ពុជា មានសុខសន្តិភាពនេះ គួរណាស់ប្រទេសយើង កាត់បន្ថយពីការស្លាប់ រងរបួស ឬការខូចខាតទ្រព្យសម្បត្តិ ផ្ទុយទៅវិញជារៀងរាល់ថ្ងៃចំនួនគ្រោះថ្នាក់ ស្លាប់បាត់បង់អាយុជីវិត របួសពិការ និងការខូចខាតទ្រព្យសម្បត្តិ នោះគឺការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

ការបង្រៀនបើកបររថយន្ត ដើម្បីឲ្យចេះច្បាប់ចរាចរណ៍ គោរពក្រមសីលធម៌ និងជាការរួមចំណែកឲ្យកាន់តែជាក់ស្តែងថែមទៀត ក្នុងឋានៈកងរាជអាវុធហត្ថជាមន្ត្រី ប្រតិបត្តិច្បាប់ ដែលមានតួនាទីបង្ខំឲ្យមនុស្សនៅក្នុងសង្គមគោរពច្បាប់ ហើយខ្លួនឯងមានត្រូវដើរតួនាទី ជាគំរូក្នុងការអនុវត្តច្បាប់។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានរំលឹកបន្ថែមថា មន្ដ្រីអាវុធហត្ថទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺសកល ជំងឺកូវីដ១៩ អនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល និងក្រើនរំលឹកជាញឹកញាប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ នាយឧត្តមសេនីយ៍ បញ្ជាក់ថា កងរាជអាវុធហត្ថ បានរួមចំណែកជាមួយកងកម្លាំងមានសមត្ថកិច្ចដទៃទៀត ក្នុងការទប់ស្កាត់បទល្មើស និងបង្ក្រាបបទល្មើសបានជាបន្តបន្ទាប់ រក្សាបានសន្តិសុខ ជូនប្រទេសជាតិ ពិសេសបានធ្វើជាសេនាធិការ ជូនរាជរដ្ឋាភិបាល ក្នុងការការពារធនធានធម្មជាតិ។

ជាមួយនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានរំលឹកបន្ថែមដល់សិក្ខាកាមទាំងអស់ ថែទាំសុខភាពឲ្យបានល្អ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ នូវមុខវិជ្ជាបន្តទៀត ត្រូវជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ត្រូវធ្វើជាគំរូក្នុងការប្រតិបត្តិច្បាប់ ដើម្បីកសាងប្រទេស ជាប្រទេសនីតិរដ្ឋ បន្តលើកកម្ពស់ស្មារតីស្រឡាញ់ជាតិ ស្រឡាញ់ប្រទេស លះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនឲ្យច្រើន និងទុកជាតិ ទុកប្រជាជន ឲ្យខ្ពស់ផលប្រយោជន៍ខ្លួន។

លោកថា អាវុធហត្ថ ជាកងទ័ពសូមបន្តរក្សាទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យប្រជាជន ស្រឡាញ់ រាប់អាន ទុកចិត្តនិងគោរព ចាត់ទុកយើងជាកូន ជាចៅ ហើយយើងជាអ្នកបម្រើឪពុក ម្តាយរបស់យើង នោះគឺប្រជាជន យើងការពារប្រទេសយើង ប្រជាជនយើង ការពារច្បាប់ ការពាររាជរដ្ឋាភិបាល ការពាររដ្ឋធម្មនុញ្ញ ហើយខិតខំអត់ធ្មត់ឲ្យបានច្រើនបំផុត ដែលអាចធ្វើទៅបានចំពោះការមិនយល់ដឹងរបស់បុគ្គលខ្លះ ព្រោះភារកិច្ចរបស់យើង ការពារប្រជាជន បម្រើប្រជាជន។

ក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លែងអំណរគុណចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ អគ្គិសនីកម្ពុជា អាជ្ញាធរដែនដីស្រុកសាមគ្គីមានជ័យ ក្រសួងការពារជាតិ អគ្គបញ្ជាការ សម្តេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន សូមអរគុណ ចំពោះស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គភស្តុភារ អគ្គបច្ចេកទេស នាយកដ្ឋានបុគ្គលិក នាយកដ្ឋានកិច្ចការនយោបាយការបរទេស នាយកដ្ឋានយុទ្ធសេវា អគ្គលេខាដ្ឋានក្រសួងការពារជាតិ ទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការ ដែលបានយកចិត្តទុកដាក់មកលើកម្លាំងកងរាជអាវុធហត្ថ និងសូមថ្លែងអំណរគុណ ចំពោះសហប្រតិបត្តិការបារាំង បណ្តាប្រទេសជាមិត្ត ដែលបានផ្តល់ការគាំទ្រ ចំពោះការកសាងសមត្ថភាពបុគ្គលិក កងរាជអាវុធហត្ថកម្ពុជា៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes