-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ក្រសួងសាធារណការ និងរដ្ឋបាលខេត្តព្រះវិហារ អំពាវនាវឲ្យមន្ទីរអង្គភាពពាក់ព័ន្ធចូលរួមយ៉ាងសកម្មថែមទៀត ក្នុងផែនការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក

ចំនួនអ្នកទស្សនា: Views



(ព្រះវិហារ)៖ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងអំពាវនាវឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ដែលជាសមាជិកអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ត្រូវចូលរួមយ៉ាងសកម្មក្នុងផែនការកាត់បន្ថយសវត្ថិភាពចរាចរណ៍ផ្លូវគោក។

ការថ្លែងអំពាវនាវបែបនេះ ក្នុងឱកាសដែលលោកចូលរួមដឹកនាំកិច្ចប្រជុំ «ត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០ រយៈពេល១១ខែ របស់ខេត្តព្រះវិហារ ដែលបានធ្វើឡើងនៅសាលប្រជុំ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីតំណាងអគ្គស្នងការនគរបាលជាតិ តំណាងមន្ទីរ អង្គភាពពាក់ពន្ធ័ជុំវិញខេត្តជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោក សំ លាងទ្រី តំណាងលោក ប្រាក់ សុវណ្ណ បានថ្លែងឲ្យដឹងថា ក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណ ហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់នានា ពិសេសផ្លូវនៅក្នុងទីរួមខេត្ត កំពុងតែធ្វើការអភិវឌ្ឍន៍ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ពិសេសគឺក្នុងគោលបំណងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្ត។

លោក សំ លាងទ្រី បានលើកឡើងយ៉ាងដូច្នេះទៀតថា បញ្ហាសុវត្ថិភាពចរចារណ៍ផ្លូវគោក គឺទាមទារឲ្យយើងទាំងអស់គ្នាដែលជាអ្នកប្រើប្រាស់ផ្លូវ ត្រូវតែចូលរួមគោរពទាំងអស់គ្នា ដោយមិនត្រូវបែងចែកពីបញ្ហាផ្លាកសញ្ញាកំណត់ល្បឿន កំណត់ពីបញ្ហាផ្លូវ កំណត់ពីបញ្ហាសញ្ញាចរាចរណ៍នោះទេ សំខាន់យើងត្រូវមានស្មាតីប្រុងប្រយត្ន័ជានិច្ចពេលធ្វើដំណើរតាមដងផ្លូវ។

លោកប្រធានមន្ទីរបានថ្លែងបញ្ជាក់ថា ដូចជាករណីផ្លូវជាតិលេខ៦២ ពីខេត្តកំពង់ធំទៅប្រាសាទព្រះវិហារ គឺបានកំណត់ច្បាស់ណាស់ អនុញ្ញាតឲ្យរថយន្តបើកបរក្នុងល្បឿន៦០គីឡូម៉ែត្រប៉ុណ្ណោះក្នុងមួយម៉ោង ចំណែកទីប្រជុំជនគឺកំណត់ល្បឿន៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ហេតុផលនៃការកំណត់ល្បឿនលើផ្លូវជាតិលេខ៦២នេះ ដោយសារផ្លូវនេះតូចមួយគន្លងទៅមួយគន្លងមក ដូច្នេះទាំងរថយន្ត ម៉ូតូនិងគោយន្តកន្ត្រៃយ៍ គឺបើកបរលើគន្លងផ្លូវជាមួយគ្នា ចឹងហើយទើបក្រសួងសាធារណការ និងដឹកជញ្ជូន កំណត់ឲ្យបើកបរក្នុងល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោងទេ ការពារកុំអោយយើងបើកបរលឿនខ្លាចមានគ្រោះថ្នាក់ចរាចរណ៍។

លោក សំ លាងទ្រី បានលើកឡើងផងដែរថា ដើម្បីឆ្លើយតប និងផែនការសកម្មភាពទាង៨ចំណុចរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏ដូចជាអាជ្ញាធរខេត្ត លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ខេត្ត បានធ្វើការអប់រំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លុវគោកថ្មី ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះវិហារផងដែរ។

លោកប្រធានបានថ្លែងសង្កត់ធ្ងន់ថា នៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ តាំងពីលោកឡើងកាន់តំណែងជាប្រធានមន្ទីរ គឺតែងតែបើកកិច្ចប្រជុំបូកសារុបការងារប្រចាំខែ ក្នុងមួយខែម្តង ក្នុងនោះក៏បានបញ្ចូលផែនការសកម្មភាពអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាប្រចាំ ចឹងមានន័យថាក្នុងកិច្ចប្រជុំប្រចាំខែ មន្ទីរបានដាក់ផែនការមិនក្រោម ៤០ចំណុចនោះទេ ដើម្បីឲ្យការិយាលយ័ជំនាញយកទៅអនុវត្តន៍ ហើយកិច្ចប្រជុំប្រចាំខែបន្ទាប់ យើងត្រួតពិនិត្យមើលផែនការខែមុនដែលយើងបានដាក់ចេញ តើការិយាលយ័និមួយៗអនុវត្តន៍បានកម្រិតណា។

ដោយឡែកលោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោយពីបានស្តាប់ការលើកឡើងរបស់មន្ទីរ អង្គភាពនានាជុំវិញខេត្តរួចមក លោកក៏បានណែនាំ អោយមន្ទីរ អង្គភាពនានា ជាសមាជិកលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ត្រូវចូលរួមសហការ ផ្តល់របាយការណ៍ប្រចាំខែ មកលេខធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីបូកសរុបវាយតម្លៃពីបញ្ហាប្រឈមនានា រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តព្រះវិហារ៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes