-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ទូតនៃបណ្ដាប្រទេសកាន់សាសនាឥស្លាមជំរុញវិនិយោគ និងការផ្លាស់ប្ដូរពាណិជ្ជកម្ម ជាមួយកម្ពុជា

ចំនួនអ្នកទស្សនា: Views

 

MC៖ ទូតនៃបណ្ដាប្រទេសអ៊ិស្លាម បានបង្ហាញពីបំណងក្នុងការជួយជំរុញវិនិយោគ និងការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយកម្ពុជា ដើម្បីឱ្យកម្ពុជាកាន់តែទទួលបានការរីកលូត លាស់ ផ្នែកសេដ្ឋកិច្ច បានឆាប់រហ័ស។

ឯកអគ្គរាជទូត, ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសអ៊ិស្លាមចំនួន៦ ជាសមាជិកអង្គការសហប្រតិបត្តិការអ៊ិស្លាម ដែលមាននិវេសន ដ្ឋាននៅកម្ពុជា បានបង្ហាញពីបំណងក្នុងការខិតខំធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសអ៊ិស្លាម ដែលជាសមាជិករបស់អង្គការសហប្រតិបត្តិការអ៊ិស្លាមទាំង៥៧ នៅលើពិភពលោក ដើម្បីទាក់ទាញជំនួយមនុស្សធម៌ ជំនួយអភិវឌ្ឍន៍ និងអ្នកវិនិយោគទុនមកកាន់កម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍ជួយដល់កម្ពុជា។

ការបង្ហាញពីបំណងនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអ៊ិស្លាមជាសមាជិកអង្គការសហប្រតិបត្តិការអ៊ិស្លាម នៅមជ្ឈមណ្ឌលអ៊ិស្លាមភ្នំពេញកាលពីថ្ងៃទី១៤ ខែធ្នូ ដែលមានវត្តមានចូលរួមពីឯកអគ្គរាជទូត, ឯកអគ្គរដ្ឋទូត ប្រទេសប្រ៊ុយណេដារ៉ូសាឡឹម, សាធារណរដ្ឋឥណ្ឌូនេស៊ី ,ម៉ាឡេស៊ី, ទួកគី, គុយវ៉ែត និង ប៉ាគីស្ថាន ដែលជាទូតនៃបណ្តាប្រទេសមានទំនាក់ទំនងយ៉ាងល្អ និងជិតស្និទ្ធជាមួយកម្ពុជា ហើយតែងបានជួយឧបត្ថម្ភគាំទ្រដល់ ដំណើរការអភិវឌ្ឍន៍នៅ កម្ពុជាជារៀងរហូតមក។

ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមជ្ឈមណ្ឌលអ៊ិស្លាមភ្នំពេញ បានឯកភាព ចំពោះគោលបំណងក្នុងការជំរុញវិនិយោគទុន និងការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា។ ឯកឧត្តម បានជម្រាបជូនបណ្តាអង្គទូតថា រាជរដ្ឋាភិបាលកម្ពុជាបើកចំហ ការធ្វើពាណិជ្ជកម្មទាំងទ្វេភាគី និងពហុភាគី ជាពិសេស ស្វាគមន៍គ្រប់វិនិយោគទុន មិនថាតូចឬធំនោះឡើយ ឱ្យតែមានបំណងចូលមកបោះទុនវិនិយោគនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាផ្តល់លទ្ធភាព និងលើកទឹក ចិត្តជួយសម្រួល និងបង្កបរិយាកាសងាយស្រួលដល់គ្រប់អ្នកវិនិយោគទាំងអស់។

ជាមួយគ្នានេះ ឯកឧត្ដមក៏បានស្នើដល់ឯកអគ្គរាជទូត និង ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអ៊ិស្លាមទាំងអស់ឱ្យ ជួយធ្វើទំនាក់ទំនងជាមួយអង្គការអន្តរជាតិនានា ក៏ដូចជា ប្រទេសជាសមាជិករបស់អង្គការសហប្រតិបត្តិការអ៊ិស្លាម ដែលមានជិត៦០ ប្រទេសនៅលើពិភពលោក ដើម្បីឱ្យគេមកសិក្សាស្វែង យល់ពីឱកាសវិនិយោគនៅកម្ពុជា ឬក៏អាចជួយផ្តល់ នូវជំនួយសម្រាប់ការអភិវឌ្ឍដល់កម្ពុជាផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រីក៏បានស្នើឱ្យបណ្តាអង្គទូតប្រទេសអ៊ិស្លាមនៅកម្ពុជាទាំងអស់ គួរពិនិត្យពីលទ្ធភាពជួយលើគម្រោងអភិវឌ្ឍន៍នានា សម្រាប់មជ្ឈមណ្ឌលអ៊ិស្លាមភ្នំពេញ ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ការគាំទ្រ ដល់សហគមន៍អ៊ិស្លាម ក៏ដូចជាការគាំទ្រដល់ កុមារកំព្រា និងចាស់ជរាជាដើម៕វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes