-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន ផ្តល់អំណោយជូនពលរដ្ឋខ្មែរឥស្លាម៥គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យនៅសង្កាត់ច្រាំងចំរេះ១ រាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២០នេះ អំណោយជាគ្រឿងឧបភោគ បរិភោគសម្ភារៈប្រើប្រាស់ និងថវិការបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ត្រូវបានឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាននាំយកទៅចែកជូនបងប្អូខ្មែរឥស្លាមចំនួន៥គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យកាលពីថ្ងៃទី១២ ខេធ្នូឆ្នាំ២០២០កន្លងទៅនេះ ។

ក្នុងឱកាសនាំយកអំណោយជូនជនររងគ្រោះនេះ ឯកឧត្តមសេ្លះ ណាស៊ីបានសម្តែងនូវការរំលែកទុក្ខដ័ក្រៀមក្រម និងបានពាំនាំបណ្តាំសាកសួរសុខទុក្ខក៏ដូចជាសាររំលែកទុក្ខពីសំណាក់ឯកឧត្តម ខៀវ កាញារីទ្ធ ជូនចំពោះបងប្អូនដែលរងគ្រោះទាំងអស់ ហើយសង្ឃឹមថាអំណោយរបស់ឧត្តមនាពេលនេះ នឹងចូលរួមរំលែកទុក្ខលំបាកខ្លះរបស់បងប្អូនផងដែរ។ អំណោយដែលចែកជូននាពេលនេះ ក្នុង១គ្រួសារៗទទួលបានអង្ករ៥០គីឡូក្រាម ទឹកស៊ីអ៊ីវ២យួរ ត្រីខ ២យូរ កន្សែងពោះគោ២ និងថវិកា៤០០,០០០រៀល ។

គួររំលឹកផងដែរកាលពីថ្ងៃទី១២ ខែធ្នូឆ្នាំ២០២០នេះដោយសារបញ្ហាឆ្លងចរន្តអគ្គីសនី អគ្គីភ័យបានបំផ្លាញផ្ទះចំនួន២ខ្នងនិងទ្រព្យសម្បត្តិជាច្រើនដែលមានប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន៥គ្រួសាររស់នៅ ស្ថិតក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះ ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ (មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា)


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes