-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ត្រីប្រហុកនៅខេត្តកំពង់ឆ្នាំងចាប់ផ្ដើមត្រូវជាបណ្ដើរៗ និងមានតម្លៃសមរម្យ

ចំនួនអ្នកទស្សនា: Views



(កំពង់ឆ្នាំង)៖ ប្រហុកគឺជាម្ហូបដ៏ចាំបាច់ដែលមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋទូទៅ ដោយហេតុនេះហើយទើបជារៀងរាល់ឆ្នាំ នៅពេលរដូវត្រីត្រូវគឺក្នុងអំឡុងតុលា វិច្ឆិកា និងខែធ្នូ តែងឃើញមានប្រជាកសិករនាំគ្នាមកទិញត្រី ធ្វើប្រហុកនៅតាមមាត់ទន្លេ ដែលមានជាច្រើនកន្លែងក្នុងខេត្តកំពង់ឆ្នាំង ដោយអ្នកខ្លះបរទេះគោ អ្នកខ្លះបើក គោយន្ត និងខ្លះទៀតជិះរឺម៉កម៉ូតូ មកដេកចាំទិញត្រីធ្វើប្រហុកផ្អករយៈពេលមួយសប្តាហ៍ ទៅ១០ថ្ងៃ ទើបដឹកប្រហុកផ្អក ដែលបានធ្វើរួចត្រឡប់ទៅផ្ទះវិញ។

ដោយឡែកនៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច គឺជាគោលដៅមួយក្នុងចំណោមគោលដៅជាច្រើនទៀត ដែលប្រជាកសិករបាននាំគ្នា មកទិញត្រី ធ្វើប្រហុកផ្អក បងប្អូនប្រជាពលរដ្ឋទាំងនោះមានមកពីស្រុកទឹកផុស ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងមកពីស្រុកឧដ្ដុង្គខេត្តកំពង់ស្ពឺជាដើម។

ក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះពួកគាត់បានត្អូញត្អែថា តម្លៃត្រីប្រហុកបានឡើងថ្លៃជាងឆ្នាំកន្លងទៅធ្វើឱ្យគម្រោងធ្វើត្រីប្រហុកឆ្នាំនេះ របស់ពួកគាត់បានថយចុះតាមទំហំ ថវិកា ដែល ពួកគាត់ មាន ដោយអ្នកខ្លះប៉ងទិញត្រីធ្វើប្រហុកឱ្យបាន៦០ទៅ៨០គីឡូក្រាម តែដោយសារត្រីថ្លៃពេកគាត់ទិញត្រីបានត្រឹមតែ៣០ ទៅ៤០គីឡូក្រាម តែប៉ុណ្ណោះ ព្រោះតែតាមការប៉ាន់ប្រមាណរបស់ពួកគាត់គិតថាត្រី១គីឡូ ក្រាមថ្លៃត្រឹម២៥០០រៀល ទៅ៣០០០រៀល ប៉ុន្តែពេលមកទិញត្រីសម្រាប់ធ្វើប្រហុកគឺថ្លៃពី៤ពាន់ ទៅ៧ពាន់រៀលឯណោះ។

បងស្រីម្នាក់ដែលយកត្រីរបស់កូនបានពីការដាក់លប យកមកលក់បានឱ្យដឹងថា គាត់សប្បាយចិត្ត ព្រោះកូនគាត់ដាក់លបបានត្រីជាង១០០គីក្រាម លក់បាន៤០ម៉ឺនរៀល ច្រើនជាងថ្ងៃម្សិលមិញ ដែលលក់បានត្រឹម២០ម៉ឺនរៀលប៉ុណ្ណោះ តែក៏បានចំណាយដើមទុនច្រើនដែរ។

លោក ខៀវ ផារិទ្ឋ នាយរងផ្នែករដ្ឋបាលជល ផលកំពង់ប្រាសាទ ដែលកំពុងតាមឃ្លាំមើលទិន្នផលត្រី នៅទីនោះបានឲ្យដឹងថា តម្លៃត្រីគឺមិនស្ថិតស្ថេរនោះទេ នៅពេល ដែលខ្សត់បន្តិចវានឹងឡើងថ្លៃ រហូតដល់ពី៦ពាន់ ទៅ៧ពាន់រៀល ដូចប្រជាពលរដ្ឋលើកឡើងមែន ប៉ុន្តែនៅពេលដែលត្រីវាសំបូរនឹងចុះថ្លៃត្រឹម២ពាន់ រៀលប៉ុណ្ណោះ។ តាមការព្យាករណ៍របស់លោក ត្រីនឹងបន្តត្រូវរយៈពេល៥ថ្ងៃទៀត។

ដោយឡែក លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងក៏បានបញ្ជាក់ដែរថា តម្លៃត្រីប្រហុក គឺមិនថេរនោះទេ មានឡើងមានចុះតាម សំបូរឬមិនសូវសំបូរ។ លោករំពឹងថា បើទឹកទន្លេនៅតែបន្តរហូរចេញពីបឹងទន្លេសាបត្រីប្រហុកអាចនឹងត្រូវដល់ក្នើតខែក្រោយទៀតជាមិនខាន។ ខេត្តកំពង់ឆ្នាំងមានកន្លែង ធ្វើត្រីប្រហុកនៅតាមបណ្តាស្រុកជាប់ទន្លេមានដូចជានៅស្រុកកំពង់ត្រឡាច ក្រុងកំពង់ឆ្នាំង ស្រុកបរិបូរណ៍ ចំណែកប្រជា ពលរដ្ឋវិញបានទៅធ្វើត្រីប្រហុកតាមគោល ដៅណា ដែលនៅជិតផ្ទះរបស់ពួកគាត់បំផុត។

ដោយឡែកលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះថា ត្រីប្រហុក គឺចាប់ផ្ដើមត្រូវហើយ និងមានតម្លៃថោកសមរម្យនៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំង គឺត្រីប្រហុកមានតម្លៃក្នុង១គីឡូក្រាមចាប់ពី ២,៥០០រៀល ទៅ៣,០០០រៀល ចំណែកត្រីរៀលធំៗ ក្នុងមួយគីឡូក្រាមពី ៣,៥០០ ទៅ៤,០០០រៀល ហើយត្រីក៏នឹងចាប់ផ្ដើមត្រូវពីពេលនេះរហូតដល់ខ្នើតខែក្រោយ១ខ្នើតទៀតផងដែរ។

ឆ្លៀតឱកាសនេះលោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវការត្រីធ្វើប្រហុកផ្អក សូមអញ្ជើញចុះមកទិញនៅគ្រប់ទីកន្លែងដូចជា កំពង់ប្រាសាទ ជើងកំពង់ឆ្នុកទ្រូស្រុកបរិបូណ៌ និងក្រុងកំពង់ឆ្នាំង។ បច្ចុប្បន្នត្រីមានតម្លៃដូចដែលបានបញ្ជាក់ជូនខាងលើនេះ៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes