-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

អគ្គពន្ធដារ៖ ត្រឹមថ្ងៃទី១៦ ខែធ្នូ ការប្រមូលចំណូលពន្ធ ឆ្នាំ២០២០ សម្រេចបាន ២,៦៩៧លានដុល្លារ ខណៈឆ្នាំ២០២១ ត្រូវប្រមូលឲ្យ ២,២៧១លានដុល្លារ

ចំនួនអ្នកទស្សនា: Views

 

ជាមួយគ្នានេះ នៅការប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២០ ដែលសល់ប៉ុន្មានថ្ងៃទៀតនោះ លោកអគ្គនាយករំពឹងថា អគ្គនាយកដ្ឋានពន្ធដារនឹងសម្រេចបានតាមផែនការ។

ឆ្លើយតបនឹងសំណួររបស់អង្គភាពព័ត៌មាន ក្នុងកម្មវិធីពិសេសស្តីពី «ការផ្តល់សេវា និងបច្ចុប្បន្នភាព ព្រឹត្តិការណ៍ផ្សេងៗ របស់អគ្គនាយកដ្ឋានពន្ធដារ» លោក គង់ វិបុល បានឲ្យដឹងថា «គិតត្រឹមម៉ោង៦៖០០នាទីល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានពន្ធដារទទួលបាន ៩៤.៦៣ភាគរយនៃផែនការ គិតជាតួលេខបានចំនួន ២,៦៩៧លានដុល្លារសហរដ្ឋអាមេរិក ហើយបើប្រៀបធៀបនឹងផែនការ ក្នុងឆ្នាំនេះតាមច្បាប់ដែលអនុម័ត [ច្បាប់បង្កើតមុនការរីករាលដាលនៃជំងឺកូវីដ១៩] តម្រូវឲ្យប្រមូលពន្ធបានចំនួន២,៨៥០លានដុល្លារ»

លោកបានបន្ថែមថា ក្នុងឆ្នាំ២០២០នេះ ទោះបីជាស្ថិតក្នុងពេលមានជំងឺកូវីដ១៩ក្ដី តែឥទ្ធិពលក្នុងឆ្នាំ២០១៩ ដែលអាជីវករ អាជីវកម្ម និងសហគ្រាសមួយចំនួន រកទទួលទានមានផលចំណេញក្នុងឆ្នាំ២០១៩ច្រើន និងត្រូវដាក់លិខិតប្រកាស ក្នុងឆ្នាំ២០២០នេះ។ ប្រសិនបើមើលចំណូលក្នុងខែនីមួយៗ ពន្ធដារទទួលបានចំណូលគ្រាន់បើនៅឡើយ កត្តាទាំងនេះហើយដែលធ្វើឲ្យ អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលខ្ពស់ ដោយផ្អែកលើលទ្ធផលនៃការចំណេញ ក្នុងឆ្នាំ២០១៩ ជះឥទ្ធិពលក្នុងឆ្នាំ២០២០។

លោកបានបញ្ជាក់ថា ក្នុងឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ត្រូវប្រមូលចំណូលពន្ធឲ្យបានចំនួន៧៨ភាគរយ នៃថវិកាក្នុងឆ្នាំ២០២០នេះ ដែលជាចំនួនថយចុះជាងឆ្នាំ២០២០នេះ។ ការថយចុះនេះដោយសារតែ រងផលប៉ះពាល់ពីជំងឺកូវីដ១៩ ក្នុងឆ្នាំនេះ ដែលអាចជះឥទ្ធិពលរហូតដល់៣-៥ឆ្នាំយ៉ាតិច គិតតាមច្បាប់ពន្ធដារ អ្នករកស៊ីខាតក្នុងឆ្នាំនេះ អាចនឹងយោងខាតក្នុងរយៈពេល៥ឆ្នាំ ដូច្នេះបានជាការព្យាករណ៍ក្នុងឆ្នាំ២០២១ មានការថយចុះជាងឆ្នាំ២០២០នេះ។

លោកបន្ថែមថា ក្នុងឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ត្រូវរកឲ្យបានចំណូល ឲ្យបានចំនួន ២,២៧១លានដុល្លារសហរដ្ឋអាមេរិក ដែលជាចំនួនថយចុះជាងឆ្នាំ២០២០នេះ។ តែទោះបីជាធ្លាក់ចុះក្តី ក៏ពិបាកក្នុងការទទួលបាន ព្រោះមានការប៉ះពាល់ច្រើន ជាក់ស្ដែងក្នុងខេត្តសៀមរាប វិស័យទេសចរណ៍ថយចុះស្ទើរតែ៩៥ភាគរយ ដែលប៉ះពាល់ធ្ងន់ធ្ងរ ហើយក្នុងឆ្នាំ២០២១នេះ ប្រសិនបើអគ្គនាយកដ្ឋានពន្ធដារ រកបានចំណូលដោយច្បាប់កំណត់ ចាត់ទុកជាជោគជ័យមួយដ៏ធំធេងមួយ។

សូមជម្រាបថា នៅឆ្នាំ២០១៩ កន្លងទៅអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលសម្រាប់ថវិកាជាតិបានចំនួន ២,៨១៩ លានដុលល្លារ៕

 


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes