-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

អាជ្ញាធរស្រុកឆែបសហការជាមួយអង្គការដៃគូ រួមគ្នាកែលម្អជីវភាពសហគមន៍តាមរយៈផលិតផលចង្កឹះទ្រាំង

ចំនួនអ្នកទស្សនា: Views

 



វិទ្យុជាតិកម្ពុជា៖  គឹមហឿន ពី ព្រះវិហារ


MC ៖ អាជ្ញាធរស្រុកឆែប ខេត្តព្រះវិហារសហការជាមួយអង្គការដៃគូ រួមគ្នាកែលម្អជីវភាព សហគមន៍តាមរយៈផលិតផលចង្កឹះទ្រាំង  បន្ទាប់ពីប្រជាសហគមន៍ផលិតចង្កឹះទ្រាំងនៅភូមិ ឃុំឆែប១ និងឃុំសង្កែ ស្រុកឆែប ខេត្តព្រះវិហារបានត្អូញត្អែរពីផលិតផលចង្កឹះទ្រាំងនៅឆ្នាំ២០២០នេះ   ពុំមានអតិថិជនគាំទ្រធ្វើឱ្យប្រជាសហគមន៍បាត់បង់ប្រាក់ចំណូលនិងឈានទៅបាត់បង់មុខរបរមួយនេះនៅក្នុងឆ្នាំខាងមុខ។

ក្នុងកិច្ចប្រជុំស្វែងយល់ពីការបង្កើនប្រាក់ចំណូលសហគមន៍មូលដ្ឋាននៅសាលាស្រុកឆែបខេត្តព្រះវិហារកន្លងទៅថ្មីៗនេះ លោក ស៊ីម ប៊ុនធឿន ប្រធានអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើហៅកាត់ថា (NTFP-EP)ប្រចាំកម្ពុជាបានបញ្ជាក់ថា៖ការព្រួយបារម្ភរបស់ប្រជាសហគមន៍ជាប្រធានបទមួយសម្រាប់ឱ្យអាជ្ញាធរនិងផ្នែកដៃគូប្រឹងប្រែងស្វែងរកដំណោះស្រាយជូន  ព្រោះកិច្ចគាំពារមុខរបរជាគោលនយោបាយផ្នែកសេដ្ឋកិច្ចប្រចាំគ្រួសារ សហគមន៍  និងជាយន្តការមួយសម្រាប់តម្រូវឱ្យយើងរួមគ្នាអភិរក្សធនធានធម្មជាតិបានថែមទៀត។លោកបន្តថា៖ជាក់ស្តែងក្នុងឱកាសនេះអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើបាននាំអ្នកសារព័ត៌មានជាច្រើនស្ថាប័នមកជួយផ្សព្វផ្សាយពីផលិតផលចង្កឹះទ្រាំងដែលប្រជាសហគមន៍ផលិតបាន ដើម្បីបង្ហាញដល់អ្នកនិយមប្រើប្រាស់ឱ្យចាប់អារម្មណ៍ និងរកទីផ្សារ នាំចេញផងដែរ។

លោក ឃួន រ៉ាត់ សមាជិកសហគមន៍ទ្រាំង ឃុំឆែប១ស្រុកឆែប  បានសាទរចំពោះការគិតគូរជួយថែរក្សាអាជីពរបស់ប្រជាសហគមន៍ ព្រោះជាងពីរឆ្នាំមកនេះ សម្ភារប្រើប្រាស់ផលិតពីដើមទ្រាំង មានអតិថិជនតិចតួចណាស់ទិញយកទៅប្រើប្រាស់  ដោយសារតែបងប្អូនខ្លះមិនទាន់បានយល់ពីគុណភាព របស់វានៅឡើយ។

លោកស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយរៀបចំឱ្យមានទីតាំងលក់ដូរ ឱ្យបានច្បាស់លាស់មួយ នៅក្នុងខេត្តព្រះវិហារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អតិថិជន ឬភ្ញៀវទេសចរជាតិ  មកឃើញបានទិញយកទៅប្រើប្រាស់ប្រចាំគ្រួសារផង  និងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ផង។

លោកអ៊ុំ សុភឿនអភិបាលរងស្រុកឆែបខេត្តព្រះវិហារ បានគាំទ្រចំពោះការស្នើឡើងនេះ  ព្រោះវាជាដំណោះស្រាយរួម និងអាចលើកទឹកចិត្តដល់ប្រជាសហគមន៍ឱ្យកាន់តែមានការអភិវឌ្ឍមុខរបរនិងថែរក្សាអាជីពមួយនេះកុំឱ្យបាត់បង់  ឈានទៅរួមគ្នាបង្កើតជាភូមិមួយ ផលិតផលមួយបន្ថែមទៀត។

លោកបន្តថា៖គោលការបង្កើតឱ្យមានទីផ្សារលក់ពិតប្រាកដ នោះលោកនឹងពិគ្រោះជាមួយអង្គការដៃគូ មន្ទីរពាក់ព័ន្ធ នាំយកផលិតផលនេះទៅលក់នៅទីផ្សារចុងសប្តាហ៍  និងឱ្យបងប្អូនអាជីវករនៅតាមទីប្រជុំជនឬតំបន់ទេសចរណ៍សំខាន់ៗលក់បន្ថែមទៀត  តែក៏សូមឱ្យប្រជាសហគមន៍ជាម្ចាស់ផលិតផល ធ្វើពីទ្រាំងនេះ ឱ្យមានស្តង់ដារ ទាំងបរិមាណ គុណភាពនិង សោភ័ណភាពផង។

សូមបញ្ជាក់ថា៖សហគមន៍ផលិតចង្កឹះទ្រាំងនៅស្រុកឆែប ខេត្តព្រះវិហារមានចំនួន៥ ក្នុងនោះនៅឃុំឆែប១ចំនួន៣សហគមន៍ និងនៅឃុំសង្កែចំនួន២សហគមន៍  ដែលកំពុងដំណើរការផលិតសព្វថ្ងៃក្រោមការជួយឧបត្ថម្ភគាំទ្រពីអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើហៅកាត់ថា (NTFP-EP)ប្រចាំកម្ពុជាទទួលជំនួយពីអង្គការអាមេរិក USAID ៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes