-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ជំ​រុញឱ្យ​ក្រុមការងារ​ផ្នែក​វិស័យ​វាស់វែង​ដីធ្លី​ព​ន្លឿ​ន​ការចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា

ចំនួនអ្នកទស្សនា: Views



AKP កំពង់ឆ្នាំង ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០–
​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃ​៤​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​សហការ​ជាមួយ​រដ្ឋបាល​ស្រុក​ទឹកផុស រៀបចំ​ប្រកា​សបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​សម្រាប់​ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​សម្រាប់​ភូមិ​តាំងក្រសាំង ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។​
​ពិធី​នេះ​ក្រោម​វត្តមាន​លោក លី សុភា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​និង​សូ​រិ​យោ​ដី​ខេត្ត និង​មានការ​ចូលរួម​ពី​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត គណៈ​អភិបាលស្រុក និង​ប្រជាពលរដ្ឋ​ម្ចាស់​កម្មសិទ្ធិ​ដី ជាច្រើន​នាក់​ទៀត​។​

​លោក លី សុភា បានឱ្យដឹងថា ក្រោយពី​រដ្ឋបាលខេត្ត​បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការប្រកាស​តំបន់​វិនិច្ឆ័យ​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ក្នុងភូមិ​តាំងក្រសាំង រួចមក មន្ទីរ​បាន​បង្កើត​ក្រុមការងារ​មន្ត្រី​ជំនាញ​បច្ចេកទេស​ចុះ​ធ្វើការ​វាស់វែង និង​បំពេញ​ទម្រង់​បែបបទ​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ ទៅតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។​
​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​ការ​សាក សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្ដម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ដែល​លោក​តែងតែ​គិតគូរ​ពី សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់ពូជសាសន៍ និង និន្នាការ​នយោបាយ​ឡើយ ។​

​លោក​បាន​មានប្រសាសន៍​បន្តថា ការបិទ​ផ្សាយ​ជា​លក្ខណៈ​ប្រព័ន្ធ​ក្នុង​ពេលនេះ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ឱ្យ​បងប្អូន​ធ្វើការ​ផ្ទៀងផ្ទាត់​នូវ​ឈ្មោះ រូបរាង​បញ្ជី​ក្បាលដី ហើយ​ការបិទ​ផ្សាយ​ពេលនេះ​មាន​រយៈពេល​១៥​ថ្ងៃ ដោយ​មិន​គិតពី​ថ្ងៃ​សៅរ៍ អាទិត្យ និង​ថ្ងៃ​បុណ្យជាតិ​ឡើយ ។ ដើម្បីឱ្យ​ដំណើរការ​ពិនិត្យ​ទិន្នន័យ​កាន់តែ​លឿន​សូម​បងប្អូន​យក​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​ដូចជា ប័ណ្ណ​សម្គាល់​ក្បាលដី​ចេញ​ដោយ​ក្រុម​គ្រប់គ្រង​នៅ​តំបន់​វិនិច្ឆ័យ អត្ត​សញ្ញា ណ​ប័ណ្ណ និង​សៀវភៅ​គ្រួសារ​មកជា​មួយ ប្រសិនបើ​ការពិនិត្យ​ទៅ​មាន​ការខុស​ឈ្មោះ ឬ​រូបរាង​ក្បាលដី អាចមាន​សិទ្ធិ​ប្តឹងតវ៉ា កែតម្រូវ​ក្នុង​រយៈពេល​នៃ​ការបិទ​ផ្សាយ​របស់​ក្រុមការងារ​ដែល​នៅ​ប្រចាំការ​ទីនោះ​ស្រាប់ ។
​លោក ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បន្ត​ចូលរួម​ប្រុងប្រយ័ត្ន​ខ្ពស់​បន្តទៀត​និង​ធ្វើ​អនាម័យ​ជាប់​ជាប្រចាំ ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ និង​អនុវត្តន៍​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធាន​ការបង្ការ ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ COVID-១៩ កុំឱ្យ​កើត​ក្នុង​គ្រួសារ និង នៅក្នុង​សហគមន៍​របស់​យើង​។​

​លោក​ប្រធាន​មន្ទីរ បានបញ្ជាក់​ពី​ការគ្រប់គ្រង​តំបន់​វិនិច្ឆ័យ ក្នុង​ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស នៃ​ការបិទ​ផ្សាយ​ជា​សាធារណៈ​នៃ​ការវិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅក្នុង​ភូមិ​តាំងក្រសាំង ដោយបាន​កំណត់​ព្រំ និង​វិនិច្ឆ័យ​ភូមិ សរុប​មាន​ចំនួន ១.៥៣៤ ក្បាលដី ក្នុងនោះ​ដី​កសិកម្ម​ចំនួន ១.៤២២​ក្បាលដី ដី​លំនៅឋាន​ចំនួន ១០៩​ក្បាលដី ក្រៅពីនោះ​មាន​ទីតាំង​លើកលែង​ដូចជា ដី​ទួល​កប់ខ្មោច ដី​ទួល​អ្នកតា និង​ដី​សាលាឆទាន ជាដើម​៕ ដោយ​៖ បៃ ស៊ីថុន សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes