-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ទោះវិស័យទេសចរណ៍ជួបបញ្ហាដោយសារកូវីដ១៩, សណ្ឋាគារលំដាប់ផ្កាយ៣ កម្ពស់១២ជាន់ដ៏ប្រណីតថ្មីមួយ បើកដំណើរនៅទីក្រុងកោះពេជ្រ !

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ សណ្ឋាគារ CA & SA ដែលជាសណ្ឋាគារលំដាប់ផ្កាយ៣ដ៏ប្រណីតថ្មីមួយ បានបើកដំណើរនៅទីក្រុងកោះពេជ្រ ទីក្រុងដ៏ស៊ីវិល័យជាមួយនឹងសេវាកម្មចម្រុះ និងសម្បូរបែបសំរាប់អតិថិជនជាតិ និងអន្តរជាតិ។

លោក លី ឈុនឡុង នាយកប្រតិបត្តិក្រុមហ៊ុន ចៅជី គ្រុប ដែលបានវិនិយោគសណ្ឋាគារនេះ បានថ្លែងឲ្យដឹងថា សណ្ឋាគារនេះមានកម្ពស់១២ជាន់ និងមាន១៥០បន្ទប់ មានទីតាំងស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ សណ្ឋាគារនេះ បានបើកសម្ពោធ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងមានបញ្ចុះតម្លៃ៤០ភាគរយ និងមានអាហារពេលព្រឹក ដោយឥតគិតថ្លៃដល់អតិថិជន។

ចំណុចពិសេសរបស់សណ្ឋាគារនេះ គឺមានទីតាំងស្ថិតនៅលើផ្លូវ អេលីត ថោន កែងជាមួយផ្លូវ La Seine និងផ្លូវសុភមង្គល នៅកណ្តាលទីក្រុងកោះពេជ្រ ហើយជាទីតាំងមួយព័ទ្ធជុំវិញដោយទឹក ដែលផ្តល់បរិយាកាសល្អសំរាប់ការកំសាន្ត និងលំហែរ ជាមួយគ្នានេះ អ្នកវិនិយោគក៏បានគិតគូរពីចំណតរថយន្ត ដែលសណ្ឋាគារនេះ មានចំណតយានយន្តគ្រប់គ្រាន់ទាំងលើដី និងក្រោមដី។

សណ្ឋាគារមានប្រភេទបន្ទប់ Studio បន្ទប់គេងគ្រែ១ បន្ទាប់គេងគ្រែ២ និងបន្ទប់ Delux King ដែលមានទំហំធំ និងការតុបតែងខាងមានលក្ខណៈពិសេស សម្រាប់អ្នកស្នាក់នៅ។

លោក លី ឈុនឡុង បានបន្តឲ្យដឹងទៀតថា «យើងគិតថា សណ្ឋាគាររបស់យើងជា សណ្ឋាគារដែលមានការសម្រិតសម្រាំង ការឌីហ្សាញ ការតុបតែងថ្មី សម្ភារថ្មី និងផ្តល់សេវាកម្មល្អដល់អ្នកស្នាក់នៅ និងអាហារ ដែលចម្អិនដោយចុងភៅដ៏ល្បីឈ្មោះ មកពីប្រទេសចិន ហើយអាហារពេលបែបចិន មានដូចជាទឹកសណ្តែក នំបាវ មីសាច់ មីខគោ បបរ និងបបរពងទាខ្មៅជាដើម ដែលទាំងនេះជាអាហារសុខភាព ហើយយើងនឹងមាន Manu សម្រាប់ភ្ញៀវជ្រើសរើស»

លោកបានឱ្យដឹងថា តម្លៃស្នាក់នៅជាតម្លៃដែលពិសេស សម្រាប់អគារមានទីតាំងនៅកោះពេជ្រ ហើយយើងបានបញ្ចុះតម្លៃ៤០ភាគរយជូនអតិថិជន ហើយបន្ទាប់ពីបញ្ចុះតម្លៃរួច តម្លៃស្នាក់នៅត្រឹមតែ៣០ដុល្លារឡើងទៅ។

លោកថា «យើងក៏ផ្តល់សេវាកម្មស្នាក់នៅ ដែលមានរយៈពេលចាប់ពី៣ម៉ោង សម្រាប់គូស្នេហ៍ផងដែរ»

លោក លី ឈុនឡុង បានថ្លែងថា «យើងគិតថាសក្តានុពលនៃកន្លែងស្នាក់នៅ ក្នុងទីក្រុងកោះពេជ្រ គឺទីប្រជុំ និងមានភាពសម្បូរបែប ហើយនៅជុំវិញតំបន់នេះ មានដូចជា AEON កាស៊ីណូ Naga និងភោជនីយដ្ឋានជាច្រើន»


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes