-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ក្រសួងទេសចរណ៍ជំរុញប្រតិបត្តិករទេសចរ ត្រៀមលក្ខណៈស្តារវិស័យទេសចរណ៍ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ក្រសួងទេសចរណ៍បានជំរុញដល់ប្រតិបត្តិករទេសចរទាំងអស់ ត្រូវត្រៀមលក្ខណៈស្តារវិស័យទេសចរណ៍ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ដើម្បីឱ្យវិស័យនេះមានភាពប្រក្រតីឡើងវិញនិងកាន់តែរីកចម្រើនទៅមុខ។

លោក ឈុន មករា ប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារ ដឹកជញ្ជូន និងមគ្គុទេសក៏ទេសចរណ៍ នៃក្រសួងទេសចរណ៍ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្រសួង ស្ថាប័នអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំឱ្យបានសកម្មនិងទូលំទូលាយពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យទេសចរណ៍។ លោកបញ្ជាក់ថា ការរីកចម្រើននៃវិស័យទេសចរណ៍ គឺជាការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ បង្កើតការងារដល់ ប្រជាពលរដ្ឋ និងចូលរួមថែរក្សាបរិស្ថានជាដើម។
លោកបានបន្តថា ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីចាប់យកនូវការអភិវឌ្ឍទីផ្សារ ទេសចរណ៍ តាមបែបឌីជីថលឱ្យបានសកម្មនិងខិតខំរៀបចំក្រមប្រតិបត្តិក្រុមវិជ្ជាជីវៈ និងបង្កើនការបញ្ជ្រាបការយល់ដឹង ជាសាធារណៈ ការអប់រំពីអ្វីគួរធ្វើ និង អ្វីមិនគួរធ្វើ ដើម្បីទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្តកាន់តែច្រើន។
លោក​បញ្ជាក់​ថា​«នៅពេលបញ្ចប់កូវីដអង្គការទេសចរណ៍ពិភពលោកបានព្យាកររួចហើយ ទីផ្សារនឹងចង្អៀតអ៊ីចឹងគោលដៅនីមួយៗ ព្យាយាមយ៉ាងណាដើម្បីទាក់ទាញភ្ញៀវទេសចរ យើងព្យាយាមយ៉ាងណាឱ្យបានច្រើនជាងគេ។យើងត្រូវមានយុទ្ធសាស្ត្រដែលគេផ្តល់អនុសាសន៍អង្គការទេសចរណ៍ពិភពលោកធ្វើយ៉ាងណាបង្ហាញពិភពលោកកម្ពុជា ជាគោលដៅដែលមានសុវត្ថិភាព។ចំពោះអាជីវកម្មទេសចរណ៍ចូលរួមអនុវត្តវិធានសុវត្ថិភាពដែលដាក់ចេញដោយក្រសួងទេសចរណ៍ជាគោលដៅអាចជួយឱ្យយើងស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញ បន្ទាប់មកទៀតប្រជាពលរដ្ឋនៅតាមសហគមន៍គួរយកចិត្តទុកដាក់អនាម័យ នឹងបូករួមការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានល្អសម្រាប់ភ្ញៀវទេសចរ»។
សូមបញ្ជាក់ថា កម្ពុជាមានសក្តានុពលផែ្នកទេសចរណ៍ច្រើន ក្នុងការជំរុញការអភិវឌ្ឍសង្គម កំណើនសេដ្ឋកិច្ចជាតិ ខណៈរាជរដ្ឋាភិបាលមានគោលដៅទាក់ទាញភ្ញៀវទេសចររហូតដល់ជាង១៥លាននាក់ ដែលនឹងទទួលបានចំណូលប្រមាណ ១០ប៊ីលានដុល្លារអាមេរិក និងការបង្កើតការងារបានប្រមាណ ២លាននាក់នៅឆ្នាំ២០៣០ ៕​វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា



0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes