-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ឯកឧត្តម ហ៊ុន ម៉ាណែត ៖ ទឹកចិត្តសប្បុរសជនជាកាយវិការ ឆ្លុះបញ្ចាំងពីវប្បធម៌ចែករំលែកដោយស្មារតី រួមជាកម្លាំងសាមគ្គីភាពជាតិឱ្យកាន់តែរឹងមាំ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ៨រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីប្រកួតបាល់ទាត់មនុស្សធម៌ប្រមូលថវិកាជួយជនរងគ្រោះដោយទឹកជំនន់ អតីតយុទ្ធជន យោធិនពិការ និងគ្រួសារយោធិនមានជីវភាពខ្វះខាត នៅកីទ្បដ្ឋាន Smart RSN Stadium។

ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា៖ គោលដៅចម្បងនៃកម្មវិធីថ្ងៃនេះ គឺជាការសម្រេចជោគជ័យក្នុងចលនារួមគ្នាដើម្បីជួយដល់ប្រជាពលរដ្ឋ អតីតយុទ្ធជន និងយោធិនរបស់យើងដែលកំពុងប្រឈមនឹងកាលៈទេសៈដ៏លំបាកនៃគ្រោះទឹកជំនន់ ហើយពិតជាណាស់ដែលប្អូនៗនិសិ្សតអាហាររូបករណ៍សម្តេចអគ្គសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ទាំងអស់រួបរួមគ្នាធ្វើសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ។

ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាក់ថា ការប្រកួតនេះ គឺយើងប្រកួតនៅក្នុងស្មារតីមិត្តភាព និងសាមគ្គីភាព ដើម្បីចូលរួមចំណែកទាំងអស់គ្នាជួយទៅដល់ប្រជាពលរដ្ឋយើងដែលរងគ្រោះដោយសារទឹកជំនន់ក្នុងរយៈពេលប៉ុន្មានសប្តាហ៏ កន្លងមកដែលកំពុងតែត្រូវការជំនួយចាំបាច់ ជាពិសេសនៅក្នុងដំណាក់កាលនៃការស្តារទ្បើងវិញនាពេលនេះ។

នាឱកាសនោះផងដែរ ឯកឧត្តមហ៊ុន ម៉ាណែត សូមអរគុណក្រុមការងារគ្រប់គ្រងនិស្សិត អាហារូបករណ៏សម្តេចអគ្គសេនាបតីតេជោ និងសម្តេចគិតិ្តព្រឹទ្ធបណ្ឌិត (អ.ម.ត) ក្រុម LP8 និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានថវិកា និងសម្ភារៈ តាមរយៈកម្មវិធីនេះ ក្នុងបុព្វហេតុមនុស្សធម៌ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលកំពុងជួបប្រទះការលំបាកក្នុងគ្រាអាសន្ន។ កាយវិការ នឹងទឹកចិត្តដ៏សប្បុរសនេះ គឺជាការចូលរួមដ៏ថ្លៃថ្លាបំផុតនៅក្នុងគ្រាដ៏លំបាកនេះ ហើយក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ ស្មារតីចែករំលែក រួមសុខរួមទុក្ខ ដែលកម្លាំងនេះនឹងជួយឱ្យប្រទេសជាតិ និងប្រជាជនយើងអាចឆ្លងកាត់ ជម្នះបាននូវរាល់ឧបសគ្គ និងគ្រោះមហន្តរាយនានា ដែលកំពុងកើតឡើងចំពោះមុខ៕

ដោយ៖ កន ចំណាន

ប្រភព៖​យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល Central Youth CPP

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes