ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីពាក់ព័ន្ធបន្តអនុវត្តនូវរាល់ផែនការសកម្មភាពការងារនានា និងធ្វើកិច្ចសហការល្អ ដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីពន្លឿនការងារឱ្យបានកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលល្អប្រសើរ។
ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានជំរុញនិងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ផ្នែកពាក់ព័ន្ធត្រូវបន្តអនុវត្តឱ្យបានរាល់ផែនការ សកម្មភាពការងារនានារបស់ក្រសួងព័ត៌មាន ដោយភាពទទួលខុសត្រូវខ្ពស់ ហើយត្រូវធ្វើកិច្ចសហការល្អ ជាមួយគ្រប់ផ្នែកពាក់ព័ទ្ធទាំងអស់ ដើម្បីពន្លឿនការងារឱ្យបានឆាប់ទៅមុខ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា អ្វីដែលសំខាន់បន្តទៅមុខទៀត គឺការរួមសហការ សាមគ្គីផ្ទៃក្នុងគ្នា បានកាន់តែជិតស្និទ្ធ ដើម្បីបំពេញបេសកកម្មការងារចំពោះមុខជាច្រើនទៀត ដែលក្រសួងព័ត៌មាន ត្រៀមបំពេញឱ្យបានល្អ។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ ចំពោះលទ្ធផលការងារ របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ផ្នែក គ្រប់ជំនាញទាំងអស់នៃក្រសួងព័ត៌មាន ដែលបានប្រឹងប្រែងរួមសហការគ្នា សម្រេចបានលទ្ធផលការងារជាច្រើន ក្នុងរយៈពេលជាបន្តបន្ទាប់កន្លងមកនេះ ។
សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំគ្រប់បណ្តាអគ្គនាយកដ្ឋានទាំង៥ ក៏ដូចជាផ្នែកពាក់ព័ន្ធការងារថ្នាក់ជាតិ និងជាមួយអន្តរជាតិ ដែលក្រសួងព័ត៌មានបានធ្វើកិច្ចសហការ ក៏បានលើកជាទិសដៅផែនការសកម្មភាពការងារ ដែលត្រូវបន្តបំពេញនៅសប្តាហ៍ខាងមុខទៀត៕វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា
0 Comments:
Post a Comment