AKP ភ្នំពេញថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ – ប្រទេសថៃបានប្រឈមមុខនឹងការធ្វើបាតុកម្មតវ៉ារីករាលដាលចាប់តាំងពីការបោះឆ្នោតជាសកលឆ្នាំ ២០១៩ មក ដែលមានការប្រជែងគ្នាដោយក្រុមបាតុករបានអំពាវនាវឱ្យអតីតមេដឹកនាំយោធា លោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា ឱ្យធ្វើការលាលែងពីតំណែង។ ក្នុងចំណោមការទាមទារផ្សេងៗទៀត ពួកគេសង្ឃឹមថានឹងឃើញមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ហើយរាជាធិបតេយ្យនឹងត្រូវបានធ្វើកំណែទម្រង់។
យោងតាមសារព័ត៌មាន Sputnik ដែលបានរាយការណ៍ពីទីក្រុងបាងកកបានឱ្យដឹងថា បាតុកម្មប្រឆាំងរដ្ឋាភិបាលនៅតែបន្តកើតមាននៅទីក្រុងបាងកកក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីសមាជិកសភាថៃបានបោះឆ្នោតលើជម្រើសសម្រាប់ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដែលភាគច្រើននៃពួកគេប្រឆាំងនឹងសំណើដែលទាមទារដោយក្រុមបាតុករ ដែលរួមមានការផ្លាស់ប្តូរតួនាទីរបស់រាជាធិបតេយ្យ។
ការបោះឆ្នោតកាលពីថ្ងៃពុធបានកើតឡើងចំពេលមានការតវ៉ារាប់ខែមកហើយ។ ក្រុមបាតុករកំពុងទាមទារឱ្យសរសេររដ្ឋធម្មនុញ្ញរបស់ប្រទេសនេះឡើងវិញ និងឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា លាលែងពីតំណែង ក៏ដូចជាការកែទម្រង់រាជាធិបតេយ្យរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ។ ការធ្វើបាតុកម្មបែបនេះត្រូវបានឆ្លើយតបជាមួយនឹងការប្រឆាំងតវ៉ាក្នុងការគាំទ្រដល់រាជាធិបតេយ្យ៕
(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)
0 Comments:
Post a Comment