-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ថ្នាក់ដឹកនាំអាស៊ាន អរគុណមិត្តជប៉ុន ដែលគាំទ្រយ៉ាងសកម្ម ក្នុងការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺឆ្លងថ្មីៗ

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ថ្លែងអំណរគុណមិត្តជប៉ុន ក្នុងការចូលរួមចំណែកគាំទ្រយ៉ាងសកម្មក្នុងការបង្កើត «មជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ ផ្នែកសុខភាពសាធារណៈ និងជំងឺឆ្លងថ្មីៗ»

ការអរគុណនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី ២៣ នៅរសៀលថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២០។

ក្នុងនាមជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកិច្ចកំពូល «អាស៊ាន-ជប៉ុន លើកទី ២៣» តាមប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះដឹកនាំដោយលោក ង្វៀន សួន ហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News បាននៅថ្ងៃទី១៣ ខែវិច្ឆិកានេះបានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ បានគូសបញ្ជាក់អំពីសារសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន តាមរយៈការគាំទ្រដល់បណ្តាប្រទេសអាស៊ាន ក្នុងការលើកកម្ពស់សមត្ថភាពក្នុងកម្រិតប្រទេស និងតំបន់ ក្នុងការកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីជំងឺកូវីដ-១៩ មកលើអាយុជីវិត និងលំនឹងជីវភាពរស់នៅរបស់ប្រជាជន។

ថ្នាក់ដឹកនាំអាស៊ាន បានវាយតម្លៃខ្ពស់ដល់ប្រទេសជប៉ុនចំពោះ «គំនិតផ្តួចផ្តើមសុខាភិបាលជប៉ុន-អាស៊ាន» និង «គំនិតផ្តួចផ្តើមសុខភាព និងសុខុមាលភាពអាស៊ី» ព្រមទាំង បានថ្លែងអំណរគុណដល់មិត្តជប៉ុន ក្នុងការចូលរួមចំណែកគាំទ្រយ៉ាងសកម្មក្នុងការបង្កើត «មជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ ផ្នែកសុខភាពសាធារណៈ និងជំងឺឆ្លងថ្មីៗ»

ជាមួយគ្នានេះ, អង្គប្រជុំក៏បានពិភាក្សាអំពីអត្ថប្រយោជន៍ដ៏ធំធេង នៃគំនិតផ្តួចផ្តើមស្តីពី «ការពង្រីកភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាព និងផលវិជ្ជមានទៅលើរបៀបវារៈអភិវឌ្ឍន៍តំបន់» ដែលនឹងបំពេញបន្ថែមដល់គំនិតផ្តួចផ្តើម សំខាន់ផ្សេងៗទៀតរបស់អាស៊ាន-ជប៉ុន ជាអាទិ៍ ដូចជា «ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ២០២៥» និង «ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)» ជាដើម ។

អង្គប្រជុំក៏បានសង្កត់ធ្ងន់ផងដែរអំពីការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈវេទិកា និងយន្តការអាស៊ាន រួមទាំងនៅក្នុងក្របខណ្ឌអាស៊ាន បូកបី (APT), ការចុះហត្ថលេខាលើ «ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)», ការជួយគាំទ្រដល់ការរៀបចំផែនការការងារទី ៤ នៃ «គំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ឆ្នាំ ២០២១-២០២៥ (IAI Work Plan IV)» ព្រមទាំងគំនិតផ្តួចផ្តើមផ្សេងៗទៀត ដែលរួមមាន ដូចជា៖ «មូលនិធិជប៉ុនសម្រាប់សមាហរណកម្ម អាស៊ាន», «កិច្ចសន្ទនាអាស៊ាន-ជប៉ុន ស្តីពីបដិវត្តន៍ឧស្សាហកម្មទី៤» និង «បណ្តាញទីក្រុងឆ្លាតអាស៊ាន (ASEAN Smart Cities Network- ASCN)» ជាដើម ។

ជាលទ្ធផល, ថ្នាក់ដឹកនាំបានធ្វើការកត់សម្គាល់អំពីសមិទ្ធផលធំធេង និង វឌ្ឍនភាពជាសារវ័ន្ត ដែលអាស៊ាន និងមិត្តជប៉ុន បានសម្រេចរួមគ្នា ដែលបានផ្តល់វិបុលភាពជូនប្រជាជននៃតំបន់ទាំងពីរ ។

កិច្ចប្រជុំកំពូលនេះ បានគាំទ្រ និងអនុម័តលើ៖

*ទី១៖ ការបើកដំណើរការ និងបន្តគាំទ្រមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺឆ្លងថ្មីៗ
*ទី២៖ ការប្តេជ្ញាគាំទ្រមជ្ឈភាព (ASEAN Centrality)និងអព្យាក្រឹតភាពរបស់អាស៊ាន
*ទី៣៖ សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី ២៣ ស្តីពីកិច្ចសហប្រតិបត្តិការលើចក្ខុវិស័យ អាស៊ាន ស្តីពីឥណ្ឌូ- ប៉ាស៊ីហ្វិក៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes