-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ពលរដ្ឋងាយរងគ្រោះ៥០គ្រួសារ នៅចំនួន៣ ក្នុងស្រុកដងទង ខេត្តកំពត ទទួលអំណោយពីកាកបាទក្រហមកម្ពុជាខេត្ត

ចំនួនអ្នកទស្សនា: Views

 


(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះផ្តល់អំណោយកាកបាទក្រហម ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតប្រមាណ៥០គ្រួសារ នៅឃុំមានរិទ្ធ ឃុំល្អាង និងឃុំអង្គរមាស ស្រុកដងទង ខេត្តកំពត ដែលធ្វើឡើងនៅវត្តល្អាងទឹកជប់ ស្ថិតក្នុងឃុំល្អាង ស្រុកដងទង់។

លោក ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋមិនរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ ដោយមិនមានការ ដោះស្រាយអ្វីឡើយ។

លោកអភិបាលខេត្ត បានបន្តថា បើទោះបីអំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកខ្វះខាត របស់ពលរដ្ឋបានមួយគ្រាផងដែរ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ខេត្តកំពតបានរកឃើញ អ្នកមានវិជ្ជមានកូវីដ១៩ម្នាក់ មកពីរាជធានីភ្នំពេញ ប៉ុន្តែបច្ចុប្បន្នត្រូវបានក្រសួងយកទៅព្យាបាលនៅសណ្ឋាគា Great Duck នៅភ្នំពេញ។ ដូច្នេះខេត្តកំពតមិនមានអ្នកផ្ទុកជំងឺកូវីដ១៩ នោះទេ។

លោក ជាវ តាយ ក៏បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធាន ការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា និងវិធានការ ៣ការពារ (ពាក់ម៉ាសនៅទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាត សុវត្ថិភាពសង្គម ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ) និង៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា) ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។

សូមបញ្ជាក់ដែរថា អំណោយកាកបាទក្រហម ដែលផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៥០គ្រួសារខាងលើ ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ស្ករស ១គីឡូក្រាម និងថវិកា២ម៉ឺនរៀល ព្រមទាំងបានឧបត្តម្ភជូនដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ សរុបចំនួន៤៦ម៉ឺនរៀលផងដែរ៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes