-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

អភិបាលរងរាជធានីភ្នំពេញ៖ មានតែវិធានការបិទខ្ទប់ឱ្យតឹងរឹងទេ ទើបអាចកាត់ផ្តាច់ការចម្លងកូវីដ១៩

ចំនួនអ្នកទស្សនា: Views

  


(ភ្នំពេញ)៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ គឺជាថ្ងៃនៃការចាប់ផ្តើមបន្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រយៈពេល៧ថ្ងៃបន្តទៀត ដើម្បីកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា មានតែការអនុវត្តវិធានបិទខ្ទប់ឱ្យបានតឹងរឹងនោះទេ ទើបអាចកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩នេះបាន។

ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងស្ថានការណ៍នៃការរីករាលដាលជំងឺកូវីដ១៩នេះ ក្នុងវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា រាជរដ្ឋាភិបាល បានបែងចែកតំបន់បិទខ្ទប់ជា ៣ប្រភេទ គឺតំបន់ក្រហម, លឿងទុំ និងលឿង។ តំបន់ទាំង៣ មានវិធានការរឹតបន្តឹងការធ្វើចរាចរណ៍ និងការធ្វើអាជីវកម្មផ្សេងៗគ្នា។

ថ្លែងក្នុងសន្និសីទព័ត៌មានស្តីពីការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោក នួន ផារ័ត្ន បានលើកឡើងថា វិធានការបិទខ្ទប់ជាវិធានការចាំបាច់ សំខាន់ ដើម្បីទប់ស្កាត់មិនឱ្យរីករាលដាលចេញពីតំបន់ក្រហមទាំងមូល ក៏ដូចជាចេញពីតំបន់ក្រហម ទៅតំបន់លឿងទុំ និងតំបន់លឿងផ្សេងទៀត ដែលអាចនាំហានិភ័យកាន់តែធំឡើង។

លោកអភិបាលរងរាជធានីភ្នំពេញ បានអះអាងថា ក្នុងរយៈពេល៧ថ្ងៃនេះ អាជ្ញាធរបន្តរឹតបន្តឹងកាន់តែខ្លាំង ដើម្បីធានាដល់ប្រសិទ្ធភាពកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩។ លោក នួន ផារ័ត្ន បានបញ្ជាក់ដូច្នេះ «ខ្ញុំសូមជម្រាបថា ៧ថ្ងៃទៅមុខទៀតនេះ អាជ្ញាធរនៅតែបន្តវិធានការតឹងរឹង ហើយមានតែតឹងរឹងជាងមុន ដើម្បីឱ្យ៧ថ្ងៃនេះវាកាន់តែមានប្រសិទ្ធភាព។ គ្មានវិធានការទន់ភ្លន់ណាមួយ ដើម្បីអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បានទេ គឺមានតែវិធានការតឹងរឹង ម៉ត់ចត់ ម៉ឺងម៉ាត់នៅក្នុងការអនុវត្តវិធានការនានាដែលបានកំណត់ ទើបយើងអាចឈានទៅបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ បានឆាប់»

ក្រៅតែពីការអនុវត្តន៍វិធានការតឹងរឹងហើយនោះ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកិច្ចការចាំបាច់មួយទៀត សម្រាប់ការកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩។ យោងលើហេតុផលនេះ លោក នួន ផារ័ត្ន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តវិធានការនានាទាំងអស់គ្នា ដើម្បីកាត់ផ្តាច់ការចម្លងជំងឺ និងឆាប់បានវិលទៅរកស្ថានភាពប្រក្រតីមុនថ្ងៃ២០កុម្ភៈ ឡើងវិញ។

លោក នួន ផារ័ត្ន ក៏បានសុំការយោគយល់ពីផលប៉ះពាល់ផ្លូវអារម្មណ៍ ការរកស៊ីទទួលទានរបស់ប្រជាពលរដ្ឋកំលុងពេលបិទខ្ទប់នេះ។ លោកបានពន្យល់ថា ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់អាចជួបការលំបាក តែនៅមានជម្រើសប្រសើរជាងមន្ត្រីអនុវត្តវិធានការ ព្រោះអាចនៅជុំគ្រួសារ និងការពារការចម្លងជំងឺ។ តែមន្ត្រីអត់មានជម្រើសជុំគ្រួសារនោះទេ គឺបន្តលុកលុយចូលតំបន់គ្រោះថ្នាក់ទាំងនេះ ដើម្បីអនុវត្តវិធានាការនានាកាត់ផ្តាច់ការចម្លងជំងឺ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។

«បងប្អូនប្រជាពលរដ្ឋទាំងអស់ ពុកម៉ែ មាមីងបងប្អូនមានជម្រើសនៅផ្ទះគេចផុតពីការឆ្លងជំងឺកូវីដ១៩ មានសុវត្ថិភាពនៅជុំគ្រួសារ ប៉ុន្តែយើងខ្ញុំជាមន្ត្រីមូលដ្ឋាន ជាកងកម្លាំង ជាក្រុមគ្រូពេទ្យទាំងអស់ ក៏ដូចជាថ្នាក់ដឹកនាំមិនមានជម្រើសទេ ត្រូវតែប្រឹងប្រែងបំពេញការងារចូលមកលុកលុយក្នុងតំបន់ហានិភ័យ តំបន់ក្រហម ដើម្បីគោលដៅតែមួយគត់ គឺទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ការពារអាយុជីវិតពុកម៉ែ មាមីង បងប្អូន»។ នេះជាការលើកឡើងរបស់លោក ផារ័ត្ន។

ទន្ទឹមនឹងការចាប់ផ្តើមរឹតបន្តឹងអនុវត្តវិធានការបិទខ្ទប់៧ថ្ងៃទៅមុខទៀតនេះ លោក នួន ផារ័ត្ន ក៏បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ អាជីវករ ក៏ដូចជាម្ចាស់អាជីវកម្មនៅក្នុងតំបន់លឿងទាំងអស់ ត្រូវបន្តអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ រក្សាគម្លាត និងវិធានការនានារបស់ក្រសួងសុខាភិបាល។ លោកបានព្រមានថា អាជីវករតាមផ្សារ និងម្ចាស់អាជីវកម្មនានា អនុវត្តមិនខ្ជាប់ខ្ជួនទេនោះ អាជ្ញាធរនឹងចាត់វិធានផ្អាកសកម្មភាពលក់ដូរ និងអាជីវកម្ម។

នៅយប់ថ្ងៃទី២៩ ខែមេសា អាជ្ញាធរនៅតាមបណ្តាសង្កាត់ និងខណ្ឌនានា ក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមរឹតបន្តឹងវិធានការបិទខ្ទប់នេះ ដោយបានបិទបណ្តាផ្លូវនានានៅក្នុងតំបន់ក្រហម និងលឿងទុំ។

លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ប្រសិនបើរយៈពេល៧ថ្ងៃនេះ មិនអាចកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩ មិនបានទេនោះ គណៈកម្មការជាតិគ្រប់គ្រង និងអនុវត្តវិធានការបិទខ្ទប់ នឹងពិចារណាអនុវត្តវិធានការបិទខ្ទប់ជាបន្តទៀត៕



0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes