-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ចើញទៅចូលរួម កិច្ចប្រជុំមេដឹកនាំអាស៊ាន នៅឥណ្ឌូនេស៊ី

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី តមតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី។

អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមក្នុងកិច្ចប្រជុំក្រៅកម្មវិធីរបស់អាស៊ាននេះ រួមមាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឥស្សរជនជាន់ខ្ពស់នៃរាជ រដ្ឋាភិបាលមួយចំនួនទៀត។

តាមការគ្រោងទុកកិច្ចប្រជុំមេដឹកនាំអាស៊ាននេះ នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ហើយក្រោយបញ្ចប់កិច្ចប្រជុំនោះ សម្តេចតេជោ និងគណៈប្រតិភូ នឹងហោះត្រឡប់មកវិញទាំងយប់តែម្តង។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា កិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៊ីនេះ គឺជាកិច្ចប្រជុំចាំបាច់មួយដែលខានមិនបាន។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ រំពឹងថានឹងពិភាក្សាផ្តោតការយកចិត្តទុកដាក់ទៅលើប្រធានបទធំៗចំនួនបីរួមមាន៖ ការជំរុញដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្តួចផ្តើមនានាដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ, ទំនាក់ទំនងអាស៊ានជាមួយដៃគូក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ ដែលជាផលប្រយោជន៍ និងការបារម្ភរួម។

ដោយឡែកសេចក្តីរាយការណ៍ព័ត៌មាននានា បានគូសបញ្ជាក់ថា កិច្ចប្រជុំមេដឹកនាំកំពូលរបស់អាស៊ាននាពេលនេះ នឹងពិភាក្សារកដំណោះស្រាយលើវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា ដំណើរអញ្ជើញទៅប្រទេសឥណ្ឌូនេស៊ីនាពេលនេះ ដោយសារស្ថិតក្នុងកំលុងពេលនៃការរីករាតត្បាតជំងឺកូវីដ១៩ សម្តេចតេជោ និងគណៈប្រតិភូតម្រូវឱ្យអនុវត្តនូវវិធានការសុខាភិបាលជាច្រើន ដូចជាតម្រូវឱ្យយកសំណាកពិនិត្យជំងឺកូវីដ១៩ ចំនួនពីរដងមុនហោះចេញពីកម្ពុជា។ នៅពេលទៅដល់ប្រទេសឥណ្ឌូនេស៊ី នឹងត្រូវយកសំណាកបន្តទៀតពីមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ី ដើម្បីប្រាកដថា សម្តេច និងគណៈប្រតិភូមិនមានមេរោគកូវីដ១៩។

សម្តេចតេជោ បានគូសបញ្ជាក់ថា នៅពេលសម្តេចអញ្ជើញត្រឡប់ពីកិច្ចប្រជុំវិញ សម្តេច និងគណៈប្រតិភូ នឹងបន្តយកសំណាក ហើយត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃផងដែរ។

ទាំងដំណើរអញ្ជើញទៅ និងត្រឡប់មកវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំមិនឱ្យមានការជូនដំណើរ ឬទទួលដំណើរពីសំណាក់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជានោះឡើយ ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងជំងឺ៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes