-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ហេតុអ្វីបានជាបុគ្គលខ្លះ​ គាត់មិនអនុវត្តន៍បាននូវវិធានការការពារ​ដែលអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បាន?

ចំនួនអ្នកទស្សនា: Views

 


ភ្នំពែញ:ក្នុងសំណេរមួយក្នុងបណ្តាញអេឡិចត្រូនិកនាព្រឹកព្រលឹមថ្ងៃទី៩មេសានេះលោកស្រីវេជ្ជបណ្ឌិត ឱវណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបង្ហាញនូវអារម្មណ៍ព្រួយបារម្ភផងនិងអំពាវនាវផង។


លោកស្រីសរសេរថស ខ្ញុំសម្រាន្តមិនលក់ ព្រោះនៅតែមិនអស់ចិត្ត​ ចោទសួររិះគិតថា​ ហេតុអ្វីបានជាបុគ្គលខ្លះ​ គាត់មិនអនុវត្តន៍បាននូវវិធានការការពារ​ដែលអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បាន? បេីខ្ញុំអាចអនុវត្តជំនួសពួកគាត់បាន​ ខ្ញុំប្រាកដជាធ្វេីជូនពួកគាត់​ តែបេីខ្ញុំធ្វេី​ គឺការពារបានតែរូបខ្ញុំ​ និងការពារមិនចម្លងជំងឺសាហាវនេះ​ ទៅក្រុមគ្រួសារខ្ញុំតែប៉ុណ្ណោះ។ ចុះបេីយេីងសុខចិត្តលំបាកក្នុងរយ:ពេលខ្លី​ នាំគ្នាអនុវត្តវិធានការការពារទាំងអស់គ្នា​ យេីងនឹងចៀសផុតនូវការលំបាកក្នុងរយ:ពេលវែង។ អ្នកឆ្លងរកឃេីញកេីនឡេីងច្រេីន​បង្កេីតនូវការព្រួយបារម្ភ​ដល់ផលប៉ះពាល់សុខភាពសាធារណ: ក្នុងរយ:ពេលយូរដែលយេីងកំពុងប្រឈមទៅនឹងហានិភ័យខ្ពស់ណាស់សម្រាប់ឈានចូលដល់ការរាតត្បាតទ្រង់ទ្រាយធំ​នៅក្នុងសហគមន៍​ និងផលរំខានដល់កំណេីនសេដ្ឋកិច្ចគ្រួសារ​ និងសង្គម​។ ដូច្នេះ​ ខ្ញុំសូមបង្កេីតពាក្យថា៖​ “ ចូលឆ្នាំនៅផ្ទះ​ “ ឫ​ “​New Year at Home” ជាមួយនិងការអនុវត្តវិធានការ​ ៖​ ៣ការពារ​ +​ ៣កុំ​ +​ ចាក់វ៉ាក់សាំងកូវីដ-១៩​ ដែលអាចឱ្យបុគ្គលអាចវ៉ៃបកបានទៅនឹងការវាយលុកធ្ងន់ធ្ងរលេីសរីរាង្គកាយរបស់ខ្លួន ចៀសផុតនូវការចម្លង​ជំងឺកូវីដ-១៩ និងឆាប់បានវិលត្រឡប់ទៅរកការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញបាន​ ​និងឆាប់បានធ្វេីឱ្យមានការងេីបឡេីងវិញនូវសេដ្ឋកិច្ចគ្រួសារ​ និងសេដ្ឋកិច្ចសង្គមជាតិយេីងផងដែរ។ ខ្ញុំគោរពសូមជូនពរឆ្នាំថ្មីជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នូវពាក្យថា​ “ចូលឆ្នាំនៅផ្ទះ”​ មិនប៉ះកូវីដ-១៩​ សុខភាពមាំមួន​ មានសុខសិរី​ ជ័យមង្គលក្នុងក្រុមគ្រួសាររៀងៗខ្លួន។ រីករាយឆ្នាំថ្មី​! សួស្តីឆ្នាំថ្មី​! ជាឆ្នាំប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ឱ្យឈ្នះទាំងអស់គ្នា។

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes