-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

សម្តេច​ដាក់បទបញ្ជា​ឲ្យ​អភិបាល​រាជធានី​ខេត្ត​ចំនួន ​៤ ពិនិត្យមើល​ការ​ចល័ត​មនុស្ស​តាមផ្លូវ​ទឹក​

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ​៖ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គម
ហាសេនាបតី​តេ​ជោ ហ៊ុន សែន បានចេញ​បទបញ្ជា​ថ្មី​ទៀត​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​,​ខេត្តកណ្តាល​,​ព្រៃវែង និង កំពង់ចាម​រួមទាំង​អគ្គស្នងការ​នគរបាល​ជាតិ និង មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសចាត់វិធានការ​ត្រួតពិនិត្យ​កា​រលួយ​ចល័ត​ខ្លួន​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ពី​រាជ​ធា​និ​ភ្នំពេញ​ទៅកាន់​ខេត្ត​ទាំង​៤ ដែលជា​ហានិភ័យ​មួយ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ។​

​នោ​ក្នុង​សារ​ជា​សម្លេង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​អភិបាល​រាជធានី​ខេត្ត​ចំនួន​៤ រួមទាំង​អគ្គស្នងការ​នគរបាល​ជាតិនិង​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទេស​ដែល​ត្រូវបាន​ចែកចាយ​បន្ត​នៅ​យប់​ថ្ងៃទី១៨ខែមេសា ២០២១ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា​៖«​ឯកឧត្តម ឃួ​ង ស្រេង​, គង់ សោ​ភ័​ណ្ឌ​,​អ៊ុន ចាន់​ដា និង ជា សុ​មេធី ពិនិត្យមើល ពួកនេះ​បើ​បើសិនជា​យើង​មិន​ឲ្យ​ធ្វើដំណើរ​តាមផ្លូវ​គោក គេ​ខិតខំ​ធ្វើដំណើរ​តាម​ផ្លូវទឹក​តាមរយៈ​ទូក​នេសាទ​អញ្ចឹង​សុំ​ចាត់​តែង​ពិនិត្យមើល​បញ្ហា​ហ្នឹង ឯកឧត្តម នេ​ត សាវឿន​,​សៅ សុខា ត្រូវ​ចូលរួម​បញ្ហា​ហ្នឹង​ព្រោះ តាម​ផ្លូវគោក​មិនបាន​គឺ​គេ​លេង​តាម​ផ្លូវទឹក​តាមរយៈ​ទូក​នេសាទ អញ្ចឹងទេ​សូម​យកចិត្តទុកដាក់​ចាត់ចែង ក្នុងនោះ​គឺ​ខេត្តកំពង់ចាម​,​ខេត្តកណ្ដាល​,​ភ្នំពេញ និង ព្រៃវែង ៤​ខេត្ត​ដែល​សំខាន់​ដែល​ពួកគេ​ធ្វើដំណើរ​ជ្រៀតចូល​តាម​ភូមិសាស្ត្រ​ដែល​នាំទៅដល់​ជំងឺឆ្លង​រាលដាល​សុំ​ចាត់ ចែង​បញ្ហា​នេះ​ឲ្យ​បាន​។​» ៕​

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes