យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ០១២/២១ សណន ដែលបានចេញផ្សាយនៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ស្តីពីការប្រមូលសំណាកតេស្តរកវីរុសកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម” នៅរាជធានីភ្នំពេញ។
ក្នុងសេចក្តីណែនាំនេះដែរបានកំណត់អោយប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ “តំបន់ក្រហម” ទាំងអស់សូមទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ជាកំហិត ទៅតាមទីតាំងដែលបានកំណត់ ហើយបើក្នុងករណីប្រជាពលរដ្ឋណាម្នាក់ មិនព្រមសហការ ឬគេចវេះមិនទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ តាមការណែនាំនេះ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕
0 Comments:
Post a Comment