កំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីព័ត៌មានខេត្តកំពង់ឆ្នាំង តំណាងថ្នាក់ដឹកនាំមន្ទីរ និង មន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្ត និង ភ្នាក់ងារសារព័ត៌មានប្រចាំខេត្តកំពង់ឆ្នាំងបានគោរពថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលថ្នាក់ដឹកនាំនិងក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដែលបានយកចិត្តទុកដាក់ និងសម្របសម្រួលក្នុងការចាក់វ៉ាក់សាំង ដល់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្ត និង ភ្នាក់ងារសារព័ត៌មានប្រចាំខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ម៉ម ឈឿម មានប្រសាសន៍ថា ចាត់ទុកការស្វែងរកជំនួយនិងការទិញវ៉ាក់សាំងដើម្បីចាក់ជូនប្រជាជនរបស់រាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនេះ គឺជាការគិតគូរពីសុខភាពប្រជាពលរដ្ឋស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងជួបប្រទះបញ្ហាឆ្លងជំងឺកូវីដ-១៩ ។
ឯកឧត្តមជឿជាក់ថា កាយកចិត្តទុកដាក់ និងសម្របសម្រួលក្នុងការចាក់វ៉ាក់សាំង ដល់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្ត និង ភ្នាក់ងារសារព័ត៌មានប្រចាំខេត្តកំពង់ឆ្នាំងនេះ នឹងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារនិងទប់ស្កាត់កុំឱ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ថែមទៀត៕
0 Comments:
Post a Comment