-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

រដ្ឋបាលខណ្ឌឫស្សីកែវ សម្រេចបិទផ្សារសាំហាន់ (ផ្សារធំទួលសង្កែ) ក្រោយរកឃើញអ្នកកើតជំងឺកូវីដ១៩ចូលផ្សារ និងអំពាវនាវអ្នកពាក់ព័ន្ធទៅធ្វើតេស្តរកមេរោគ

ចំនួនអ្នកទស្សនា: Views


 (ភ្នំពេញ)៖ អាជ្ញាធរបានសម្រេច Lockdown បិទផ្សារសាំហាន់ (ផ្សារធំទួលសង្កែ) សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ក្រោយអាជ្ញាធរសហការជាមួយក្រុមការងារមន្ត្រីសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ-១៩ ចេញចូលផ្សារមួយនេះ។

នេះបើតាមការបញ្ជាក់របស់លោកអភិបាលខណ្ឌឫស្សីកែវ ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបានថ្លែងប្រាប់បណ្តាញព័ត៌មាន  នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។

លោក ជា ពិសី ក៏សូមអំពាវនាវដល់អ្នកពាក់ព័ន្ធចេញចូលនៅក្នុងផ្សារសាំហាន់ (ផ្សារធំទួលសង្កែ) នេះ តាមដានសុខភាពរបស់ខ្លួន ហើយបើមានលេចចេញរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលស្ថិតនៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សាសុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

បន្ថែមពីនេះ លោកអភិបាលខណ្ឌឫស្សីកែវ សូមអំពាវនាវអ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនឲ្យដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលសង្ស័យបានប៉ះពាល់ ឬនៅផ្សារសាំហាន់ (ផ្សារធំទួលសង្កែ)៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes