ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (ស៊ីណូវ៉ាក់) ជូនដល់អតីតយុទ្ធជនកម្ពុជា និងគ្រួសារនៅទូទាំងប្រទេស នៅមន្ទីពេទ្យ ព្រះកេតុមាលា នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះ។
ដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់អតីតយុទ្ធជនកម្ពុជា នៅទូទាំងប្រទេស ២៥ រាជធានី-ខេត្ត គឺមានចំនួនជាង ៨ ម៉ឺននាក់ ។ ដំណើរការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ គឺធ្វើនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១២។
សម្តេចពិជ័យសេនា ទៀ បានមានប្រសាសន៍បញ្ជាក់ថាៈ ការបើកយុទ្ធនាការ លើយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជូនដល់អតីតយុទ្ធជនកម្ពុជា និងគ្រួសារទូទាំងប្រទេស នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះ។ សម្តេច បានបញ្ជាក់ថាៈ ការប្រើពាក្យយុទ្ធនាការ លើយុទ្ធនាការនេះ គឹក្រើនរម្លឹក និងលើកទឹកចិត្ត ចាក់វ៉ាក់សាំង ដល់អតីតយុទ្ធជន នៅក្នុងរាជធានីភ្នំពេញ និងនៅតាមកន្លែងមួយចំនួនទៀត។
សម្តេចពិជ័យសេនា បានមានប្រសាសន៍ថាៈ ការចាក់វ៉ាក់សាំងនេះ គឺក្រសួងការពារជាតិ បានយកចិត្តទុកដាក់ណាស់ និងបានដាក់ពាក្យស្លោកមួយថា “មានវ៉ាក់សាំងហើយ គឺយើងមិនឲ្យវ៉ាក់សាំង ដេកស្ងៀមទេ គឺឲ្យវ៉ាក់សាំង ចូលទៅទូលំទូលាយទៅមនុស្ស ទាំងឡាយ ដើម្បីឲ្យវាជួយការពារជំងឺ ដ៏កាចសាវហាវនេះ”។
ប្រមុខការពារជាតិ បានបញ្ជាក់ថាៈ អតីតយុទ្ធជន នៅទូទាំងប្រទេស ២៥ រាជធានី-ខេត្ត មានចំនួនជាង ៨ម៉ឺននាក់ នៅពេលនេះ ចាប់ផ្តើមការចាក់វ៉ាក់សាំង ជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជន នៅរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ នៅតាមបណ្តាខេត្ត មួយចំនួន បានទទួលការអនុញ្ញាត ឲ្យចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ ១៩ ដល់អតីតយុទ្ធជន និងក្រុម គ្រួសារ នៅតាមបណ្តាខេត្ត ឲ្យបានគ្រប់ៗគ្នា។
សម្តេចពិជ័យសេនា បានលើកឡើងថាៈ ក្រសួងការពារជាតិ បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ (ស៊ីណូវ៉ាក់) ជូនដល់បង ប្អូន ក្រុមគ្រួសារអតីតយុទ្ធជន នៅទូទាំងប្រទេស ឲ្យបានទាន់ពេលវេលា។ កងកម្លាំង នៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវតែចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារសុខភាពខ្លួនឯង ការពារក្រុមគ្រួសារ និងសហគមន៍៕
0 Comments:
Post a Comment