-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

សប្តាហ៍ ភ្លៀង​ធ្លា​ក់លាយ​ខ្យល់​កន្ត្រាក់ ត្រូវ​ប្រុងប្រយ័ត្

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញៈ នៅ​អំឡុង​ពីថ្ងៃ​ទី ៧-១៣ ខែមេសា ប្រទេស​កម្ពុជា ទទួលរង​ឥទ្ធិពល ពី​ជ្រលង​នៃ​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់​អាគ្នេយ៍ បក់​មកពី​សមុទ្រ​ចិន​ខាងត្បូង​ធ្វើឱ្យមាន ភ្លៀង​ធ្លាក់ ជា​បន្តបន្ទាប់ ក្នុង​កម្រិត​ពី​តិច ទៅ​ច្រើន ជាមួយ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​



​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ បាន​ជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី ៧-១៣ ខែមេសា​ថា ព្រះរាជា​ណា ចក្រ​កម្ពុជា នៅ​ចន្លោះ​ពេលនេះ ទទួលរង​ឥទ្ធិពល ពី​ជ្រលង នៃ​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់​អាគ្នេយ៍ បក់​ពី​សមុទ្រ​ចិន​ខាងត្បូង ដែល​ធ្វើឱ្យ​បណ្តា​ខេត្ត នៅ​តំបន់ វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា ពី ២៤-២៦ អង្សា​សេ , សីតុណ្ហភាព អតិបរមា មាន​ពី ៣៣-៣៥ អង្សា​សេ , អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​មធ្យម ទៅ​បង្គួរ ក្នុងនោះ​ផ្នែក​ខ្លះ អាចមាន​ភ្លៀង​ច្រើន​។​



​នៅក្នុង​សេចក្តីជូនដំណឹង ស្តីពី​ការ​ព្យាករ​អាកាសធាតុ​នេះ សរសេរ​ទៀតថាៈ បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព អប្បបរមា ពី ២៤ -២៦ អង្សា​សេ​, សីតុណ្ហភាព អតិបរមា មាន​ពី ៣៤-៣៦ អង្សា​សេ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​ខ្សោយ ទៅ​មធ្យម​។​

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា ពី ២៤-២៦ អង្សា​សេ​សីតុណ្ហភាព អតិបរមា មាន​ពី ៣២-៣៤ អង្សា​សេ អាចមាន​ភ្លៀង​ធ្លាក់ ពី​មធ្យម​ទៅ ច្រើន​។​

​ក្នុង​សេចក្តីជូនដំណឹង ខាងលើ ក្រៅពី​ជម្រាបជូន​សាធារណជន ឱ្យបាន​ជ្រាប​ជា​ព័ត៌មាន ក៏បាន​អំពាវនាវ ឱ្យមាន​ការប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច កើតមាន ជាពិសេស​នៅ​បណ្ដា​ខេត្ត នៅ​ភាគ​ពាយ័ព្យ​៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes