-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ផ្ញើលិខិតជូនពរ សម្តេចក្រឡាហោម​ ស​ ខេង​ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ

ចំនួនអ្នកទស្សនា: Views



សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ផ្ញើលិខិតជូនពរ សម្តេចក្រឡាហោម​ ស​ ខេង​ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ 2021-01-15 11:19am (ភ្នំពេញ)​៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានផ្ញេីសារលិខិតជូនពរ សម្តេចក្រឡាហោម​ ស​ ខេង​ ឧ​ប​​នា​​​​​យ​​​​​​ក​​​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់​ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។ ​ សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានខ្លឹមសារថា​៖​ «ក្នុងឱកាសប្រកបដោយសិរីមង្គលដ៏ប្រសើរថ្លៃថ្លា នៃពិធីចម្រើន​ជន្មាយុ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ជា​ប​ឋម ខ្ញុំ និងសហការី នៃកាក​​បាទ​​​ក្រហមកម្ពុជា សូមចូលរួមសម្តែងនូវ​​​អំណរ​សាទរប្រកបដោយក្តីសោមនស្ស​រីក​រាយ​ និងសូមជូននូវ​សព្ទ​សា​ធុ​កា​រ​ពរជ័យសិរីវឌ្ឍនមង្គល វិបុល​សុខមហា​ប្រសើរគ្រប់​ប្រការ ជូន​ សម្ដេច​ក្រឡាហោម ឧ​ប​​នា​​​​​យ​​​​​​ក​​​រដ្ឋមន្ត្រី សូម​បាន​​ប្រកប​ដោយ​សុខភាព​ល្អបរិបូរណ៍ កម្លាំង​មាំមួន បញ្ញា​ភ្លឺថ្លា​វាងវៃ ចម្រើនជន្មាយុ​យឺន​យូរ ដើម្បីរួមចំណែក​ក្នុងការដឹកនាំសង្គមជាតិ មាតុភូមិ ឲ្យទទួល​បាន​នូវ​​​វឌ្ឍនភាព​ថ្មីៗ គួរជាទីមោទកភាព​បន្ត​បន្ទាប់​បន្ថែម​​​​​​​​ទៀត»។ ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ «ខ្ញុំសូមគោរពកោតសរសើរដ៏ជ្រាលជ្រៅបំផុត ចំពោះ​វីរភាព​ឧត្តុង្គឧត្តម របស់ សម្ដេចក្រឡាហោម ​ឧ​ប​​នា​​​​​យ​​​​​​ក​​​រដ្ឋមន្ត្រី ដែល​ជានិច្ចកាល សម្តេចតែងបានបំពេញ​បេស​ក​កម្ម​​ចម្ប​ង​ៗ​ប្រកប​ដោយ​សក្តានុ​ព​ល លះបង់​​កម្លាំង​កាយ ចិត្ដ ឆន្ទៈ មនសិការ និងបទពិសោធន៍ ​​ក្នុងការដឹកនាំ​ស្ថាប័ន​ក្រសួ​ង​មហាផ្ទៃ ទប់ស្កាត់បាននូវសកម្មភាពភេរវកម្ម បញ្ហាគ្រឿងញៀន ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់ប្រភេទ ជា​ពិសេ​ស​​​​ទប់​ស្កា​ត់​បានឧបាយកលទុច្ចរិតដើម្បីផ្តួ​លរំលំ​រាជរដ្ឋាភិបាលស្របច្បាប់ រួមទាំងអនុវត្តនីតិរដ្ឋ លិទ្ធិ​ប្រជា​ធិប​តេយ្យ រក្សា​បាន​សុវត្ថិភាពសង្គម របៀបរៀបរយ សណ្តាប់ធ្នាប់​សាធារណៈ ទទួលបានជោគជ័យ​ត្រចះ​ត្រចង់​ជា​បន្តបន្ទាប់ ធានា​​​​​​​បាន​នូវមូលដ្ឋានសន្តិភាព ស្ថិរភាព ជាតិរឹងមាំ ក្រោម​ម្លប់ដ៏ត្រជាក់ នៃ ព្រះករុណា​ព្រះបាទសម្តេច​ព្រះបរម​នា​​ថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា»។ ខាងក្រោមនេះ​ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ផ្ញេីជូន​ សម្តេចក្រឡាហោម​ ស​ ខេង​៖

ខាងក្រោមនេះ​ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ផ្ញេីជូន​ សម្តេចក្រឡាហោម​ ស​ ខេង​៖

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes