សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3


ថ្ងៃចេញផ្សាយ : Tuesday, January 26, 2021

មន្ទីរសុខាភិបាលខេត្តរតនគិរី បើកសិក្ខាសាលាប្រព័ន្ធបញ្ជូនអ្នកជំងីដល់បុគ្គលិកមណ្ឌលសុខភាព និងស្រុកប្រតិបត្តិ


អ្នកនិពន្ធ :



(រតនគិរី)៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ មន្ទីរសុខាភិបាលខេត្តរតនគិរី សហការជាមួយអង្គការហ្គូដណេប៊ឺសនិងកូយកាបានបើកសិក្ខាសាលាប្រព័ន្ធបញ្ជូនអ្នកជំងឺជូនបុគ្គលិកមណ្ឌលសុខភាព និងស្រុកប្រតិបត្តិដែលមានអ្នកចូលរួមចំនួន៤០នាក់ ក្នុងនោះមកពីខេត្តមណ្ឌលគិរីចំនួន៥នាក់។

សិក្ខាសាលានេះ បានការអញ្ជើញចូលរួមជាគណៈអធិបតីពីលោកវេជ្ជបណ្ឌិត អ៊ុង រតនា ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី និងលោកJong Dongwonនាយកប្រចាំប្រទេស នៃអង្គការហ្គូដណេប៊ឺសកម្ពុជា។

លោកវេជ្ជបណ្ឌិត អេង គុណវុឍ អ្នកសម្របសម្រួលគម្រោងបានប្រាប់ឲ្យដឹងថា សិក្ខាសាលាថ្ងៃនេះ គឺមានគោលបំណងឲ្យពួកគាត់យល់ដឹងដូចជា៖ ទី១. ពង្រឹងចំណេះដឹងដល់សហគមន៍ទាក់ទងនឹងសុខភាព ក្នុងនោះពង្រឹងអ្នកស្ម័គ្រចិត្តភូមិ,ការធ្វើឲ្យប្រសើរឡើងការថែរក្សាសុខភាពមាតា កុមារក្នុងសហគមន៍,ទី២. ការផ្សព្វផ្សាយព័ត៌មានសុខាភិបាលតាមរយៈប្រព័ន្ធផ្សព្វផ្សាយចល័ត(ប្រព័ន្ធទិវាសុខភាពតាមមូលដ្ឋានដែលគម្រោងនេះមានរយៈពេល៤ឆ្នាំគឺ២០២០-២០២៣ក្នុងរង្វង់ទឹកប្រាក់៧លានដុល្លារ,ទី៣. ពង្រឹងសមត្ថភាពបុគ្គលិក(ការធ្វើឲ្យប្រសើរឡើងនូវបរិស្ថានសុខាភិបាល និងការផ្គត់ផ្គង់សម្ភារបរិក្ខា និងទី៤. ធ្វើការកែលម្អរនូវការផ្តល់សេវាឲ្យដល់ប្រជាជននៅគ្រប់កន្លែង(ការពង្រីកសកម្មភាពចុះដល់មូលដ្ឋានក្នុងការផ្តល់វ៉ាក់សាំង និងថែរក្សាស្ត្រីមានផ្ទៃពោះ,អាហារូបត្ថម្ភដល់កុមារ និងស្ត្រីមានផ្ទៃពោះ)។ លោកវេជ្ជបណ្ឌិត អេង គុណវុឍ ប្រាប់បន្តទៀតថា ប្រព័ន្ធបញ្ជូនដែលគម្រោងខាងលើនេះគ្រោងផ្តល់រថយន្តសង្គ្រោះ៦គ្រឿង ក្នុងនោះខេត្តមណ្ឌលគិរីចំនួន២គ្រឿង និងផ្តល់អាគារចំនួន៥ ក្នុងនោះខេត្តមណ្ឌលគិរីចំនួន១។

ថ្លែងទៅកាន់សិក្ខាកាម លោកវេជ្ជបណ្ឌិត អ៊ុង រតនា បានលើកឡើងថា គម្រោងខាងលើគឺជាការគិតគូររវាងមន្ទីរ និងម្ចាស់គម្រោងពោលគឺមិនមែនជាការកើតឡើងដោយចៃដន្យនោះទេ,ដូច្នេះលោកស្នើឲ្យមន្ត្រីអនុវត្តគម្រោងខិតខំជាមួយគ្នាឲ្យអស់ពីកម្លាំងកាយ កម្លាំងចិត្តដើម្បីទទួលបានភាពជោគជ័យ ហើយរូបលោកក៏បានថ្លែងអំណរគុណមិត្តកូរ៉េដែលជួយកម្ពុជា។

សូមបញ្ជាក់ថាមណ្ឌលសុខភាព និងការិយាល័យប្រតិបត្តិស្រុកទទួលកាណូតចំនួន១១គ្រឿង(ខេត្តរតនគិរី)និងម៉ូតូចំនួន១២គ្រឿងក្នុងនោះខេត្តមណ្ឌលគិរីចំនួន៣គ្រឿង៕

Tuesday, January 26, 2021
Stumble
Delicious
Twitter
Facebook

0 Comments:

Post a Comment

Popular Posts

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ