-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

សម្តេចចៅហ្វាវាំងពិនិត្យការងារបូមទឹក នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង

ចំនួនអ្នកទស្សនា: Views



 (ព្រៃវែង)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ បានអញ្ជើញពិនិត្យការងារអន្តរាគមន៍ របស់មន្ត្រីបុគ្គលិកនៃក្រុមសម្តេចឪ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្លៀវក្លាបំផុត លើការងារជួយបូមទឹក សង្គ្រោះស្រូវរដូវប្រាំងរបស់ប្រជាកសិករមានជីវភាពក្រីក្ររស់នៅ ឃុំកន្សោមអក និងឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

សកម្មភាពបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ រួមដំណើរដោយ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួង ព្រះបរមរាជវាំង និងលោក ឈា ហន រដ្ឋមន្ត្រី អមក្រសួងព្រះបរមរាជវាំង។

ក្រុមសម្តេចឪបានជួយបូមទឹកបញ្ចូលស្រែប្រាំងជូនបងប្អូនប្រជាកសិករ រស់នៅក្នុង មូលដ្ឋាននេះ ដោយប្រើប្រាស់មាស៉ីនបូមទឹក ធុនធំ ធុនមធ្យម និងធុនតូចចំនួន ៨ គ្រឿងដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លា របស់ព្រះករុណាជាម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចឪ សម្តេចម៉ែជាអម្ចាស់នៃយើង។ ចំពោះលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ក្រុមសម្តេចឪ ជួយបងប្អូនប្រជាកសិករនៅ មូលដ្ឋាននេះ បានចាប់ផ្តើមដំណើរការពីថ្ងៃទី ២១ ដល់ ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២១នេះ សម្រេចបានចំនួន ១០៦ ហិចតា។

ក្រុមសម្តេចឪនឹងបន្តការខិតខំធ្វើសកម្មភាពអន្តរាគមន៍ របស់ខ្លួនក្នុងការជួយបូមទឹកជូនប្រជាកសិករ នៅមូលដ្ឋាននេះ ទៅតាមផែនការដែលបាន គ្រោងទុកមានចំនួន ៧៥០ ហិចតា។

ក្នុងឱកាសនោះដែរ សម្តេចចៅហ្វាវាំង បានជួបសំណេះសំណាលជាមួយបងប្អូន ប្រជារាស្ត្រ ដោយបានជម្រាបជូនអំពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ អំពីព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ មានព្រះរាជហឬទ័យនឹករលឹក សាកសួរសុខទុក្ខ និងស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះកូនចៅ ចៅទួត របស់ព្រះអង្គរស់នៅក្នុងមូលដ្ឋាននេះ។

សម្តេចចៅហ្វាវាំងបានជម្រាបជូនថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គមានព្រះរាជហឬទ័យទុកដាក់ដ៏ ខ្ពង់ខ្ពស់ជានិច្ចចំពោះសុខទុក្ខ ក្នុងជីវភាពរស់នៅ របស់ប្រជារាស្ត្រនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា។ ហេតុនេះហើយសម្រាប់រដូវប្រាំងឆ្នាំនេះ ព្រះអង្គសព្វព្រះ រាជហឬទ័យប្រោសព្រះរាជទាន សម្តេចចៅហ្វាវាំង ដឹកនាំក្រុមសម្តេចឳ ជួយបូមទឹកជូន បងប្អូនដែលមានការលំបាកខ្វះខាតដើម្បីបងប្អូនមានជីវភាពល្អប្រសើរ។

កសិករជាម្ចាស់ស្រែ សូមថ្លែងអំណរ ព្រះរាជគុណដ៏ជ្រាលជ្រៅចំពោះ ព្រះរាជទានដ៏ថ្លៃថ្លានេះ និងសូមថ្វាយ ព្រះ សព្ទសាធុការពរដ៏មហាបវរ ថ្វាយព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួតជាអម្ចាស់ សូមព្រះអង្គមានព្រះរាជសុខុមាលភាពដ៏ល្អបរិបូណ៌ និងមាន ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាមហាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ ចៅទួតរបស់ព្រះអង្គជាដរាបតរៀងទៅ៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes