-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

សម្តេចតេជោ ហ៊ុន សែន ចេញវាយកូនគោល ក្រោយខកខានជាងមួយខែ

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារថា ថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១នេះ សម្តេចបានចេញហាត់ប្រាណវាយកូនគោលឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេលជាងមួយខែមកហើយនោះ។

បើតាមសម្តេចតេជោ ការខកខានវាយកូនគោលជាងមួយខែ ព្រោះតែការមមាញឹកនឹងការងារ ជាពិសេសការគ្រប់គ្រងស្ថានការរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍ជាលើកដំបូង២៨វិច្ឆិកា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការខកខានវាយកូនគោលជាងមួយខែ ធ្វើឱ្យសម្តេចឡើងគីឡូ ៥គីឡូក្រាម គឺពី ៧៧គីឡូ ដល់៨២គីឡូ។

សូមបញ្ជាក់ថា សម្តេចតេជោ ជាមេដឹកនាំដែលចូលចិត្តកីឡាជាទីបំផុត។ បច្ចុប្បន្នកីឡាដែលសម្តេចចូលចិត្តបំផុត គឺការលេងកូនគោល។ ការលេងកីឡា បានធ្វើឱ្យសុខភាពសម្តេចនៅតែរឹងមាំទោះឈានចូលដល់វ័យជិត ៧០ឆ្នាំហើយក្តី។ ក្រៅតែពីជួយសុខភាពឱ្យរឹងមាំ ក៏បានជួយរំសាយនូវទម្ងន់ផ្លូវអារម្មណ៍ព្រោះការមមាញឹកនឹងការងារបម្រើជាតិប្រចាំថ្ងៃផងដែរ៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes