(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០២០ កម្ពុជាទទួលបានចំណូលចំនួន ៤៨២ ៧៦០ ០០០ ដុល្លារអាមេរិក ពីការនាំចេញផលិតផលជ័រកៅស៊ូ និងដើមកៅស៊ូ។
ក្នុងការនាំចេញដែលមានទឹកប្រាក់ជាង៤៨០លានដុល្លារនេះរួមមាន៖ ការនាំចេញផលិតផលជ័រកៅស៊ូ សម្រេចបានទឹកប្រាក់ ៤៧៨ ៦៦០ ០០០ដុល្លារអាមេរិក និងនាំចេញដើមកៅស៊ូ មានទឹកប្រាក់ ៦ ១៦០ ០០០ដុល្លារអាមេរិក។
បើតាមក្រសួងកសិកម្ម រហូតមកដល់ពេលនេះកម្ពុជា មានផ្ទៃដីដាំដុះកៅស៊ូ ចំនួន ៤០១ ៩១៤ ហិកតា ក្នុងនោះផ្ទៃដីកៅស៊ូឧស្សាហកម្ម ចំនួន ២៤០ ៨១១ ហិកតា ស្មើនឹង៦០% និងផ្ទៃដីកៅស៊ូជាលក្ខណៈគ្រួសារ ចំនួន ១៦១ ១០៣ ហិកតា ស្មើនឹង៤០%។
ចំពោះផ្ទៃដែលអាចចៀរជ័រកៅស៊ូបានចំនួន ២៩០ ០១៣ហិកតា ដែលទទួលបានទិន្នផលជាមធ្យម ចំនួន៣.១៣តោនក្នុង១ហិកតា សរុបទិន្នផលទទួលបានចំនួន ៣៥ម៉ឺនតោន។
សូមបញ្ជាក់ថា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហិបុរី និងម៉ាឡេស៊ី៕
0 Comments:
Post a Comment