-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

នាយឧត្តមសេនីយ៍ គីម ប៊ុនថាន និងទាហានឈរជើងតាមព្រំដែនសមរភូមិទិសទី១ ប្រាសាទព្រះវិហារ សូមអបអរសារទរខួបអាពាហ៍ពិពាហ៍គម្រប់ ៤៥ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ចំនួនអ្នកទស្សនា: Views




(ព្រះវិហារ)៖ លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយទាហាន នាយទាហានរង និងពលទាហានឈរជើងតាមព្រំដែននៅសរភូមិទិសទី១ ប្រាសាទព្រះវិហារ សូមចូលរួមអបអរសារទរខួបអាពាហ៍ពិពាហ៍គម្រប់ ៤៥ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (៥មករាឆ្នាំ១៩៧៦-៥មករាឆ្នាំ២០២១)។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរងនិងពលទាហាន ក្នុងអង្គភាពវរសេនាតូចលេខ៣៨៥ កងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ ដែលជាអង្គភាពសម្ព័ន្ធមេត្រី ជាមួយនឹងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន ព្រមទាំងនាយ និងពលទាហានទាំងអស់ សូមចូលរួមអបអរសារទរខួបអាពាហ៍ពិពាហ៍គម្រប់ ៤៥ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមជូនពរសម្តេចទាំងទ្វេ និងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ មានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំប្រទេសកម្ពុជាឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនតទៅទៀត។

ក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចតែងគិតគូរយកចិត្តទុក្ខដាក់ជានិច្ចពីសុខទុក្ខ និងការរស់នៅរបស់កងទ័ព និងគ្រួសារកងទ័ព។ លោកក៏នាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសមាជិកក្រុមលេខ ក្រុមជំនួយការ និងលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន និងលោកឧកញ៉ា ពង្ស ឃាវសែ ផងដែរ។

លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងនូវការកោតសរសើរ ដល់នាយនិងពលទាហានទាំងអស់ក្នុងវរសេនាតូចលេខ៣៨៥ ដែលអនុវត្តបានល្អតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល វិធានការក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ លោផ្តាំផ្ញើនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បន្តអនុវត្តតាមការណែនាំរបស់សម្តេចតេជោ របស់ក្រសួងសុខាភិបាលតទៅទៀត ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងអង្គភាព ពីការឆ្លងជំងឺកូវីដ១៩។

លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន ក៏បានប្រាប់នាយទាហាន និងពលទាហានឲ្យជ្រាបច្បាស់ពីការកែទម្រង់របស់កងទ័ព ក៏ដូចជាណែនាំឲ្យនាយទាហាន និងពលទាហាន ត្រូវថែទាំសុខភាពឲ្យបានល្អ ដោយប៉ុន្មានថ្ងៃខាងមុខនេះតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិយម គឺអាកាសធាតុចុះត្រជាក់ខ្លាំង ដូច្នេះត្រូវត្រៀមអាវរងារដែលជាអំណោយរបស់សម្តេចតេជោ ដែលបានផ្តល់ឲ្យនោះទុកឲ្យហើយ។ ក្នុងឱកាសនោះ ក្នុងនាមអង្គភាពសម្ព័ន្ធមេត្រី លោកបានផ្តល់ថវិកា ៥០០០ដុល្លារ សម្រាប់កសាងអង្ភភាព សេរ៉ូម និងចែកជូនកងទ័ពក្នុងម្នាក់ៗថវិកា ១៦ម៉ឺនរៀលផងដែរ៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes