-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ក្រុមការងារសហគមន៍ និងអាជ្ញាធរជាតិអប្សរា ចុះពិនិត្យ និងដោះស្រាយការសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ

ចំនួនអ្នកទស្សនា: Views



ថ្ងៃទី២១-០១-២០២១ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

ជាក់ស្តែង គោលដៅទី១ ក្រុមការងារប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយ ឯក ឧត្តម សុខ លក្ខិណា បាន

ចុះពិនិត្យនៅក្នុងភូមិលលៃ ភូមិស្ទឹង ឃុំបាគង។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៤សំណើ។

ឯគោលដៅទី២ ក្រុមការងារប្រចាំស្រុកបន្ទាយស្រី ដឹកនាំដោយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី បានពិនិត្យ និងដោះស្រាយនៅក្នុងភូមិទួលក្រឡាញ់ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែង ក្រុមការងារបានអនុញ្ញាតចំនួន៧សំណើ។

សរុបមក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាទាំង២គោលដៅបានពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងតំបន់ឧទ្យានអង្គរ បានចំនួន១១សំណើ។

សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕   វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត សៀមរាបៈ

 

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes