-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ស្រុកបន្ទាយស្រី បង្ហាញពីមោទនភាពចំពោះការបង្កើនផលដំណាំរបស់ពលរដ្ឋ ក្នុងមូលដ្ឋានខ្លួន

ចំនួនអ្នកទស្សនា: Views

 



 សៀមរាប: ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានបង្ហាញ ពីមោទនភាពចំពោះការបង្កើនផលដំណាំរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន នៅថ្ងៃ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១នេះថា ទីតាំងចម្ការតាង៉ែន បន្ទាយស្រីផ្អែមមុតឈ្ងុយឆ្ងាញ់ ស្រស់ថ្មីពីធម្មជាតិ សំខាន់អាចទៅលេងដល់ចម្ការ ហើយដើរកាច់ផ្លែតាង៉ែនពីដើម ដោយខ្លួនឯងបានទៀត ។ សូមអ្នកសៀមរាបមកសាកភ្លក់រសជាតិ និងគាំទ្រផ្លែតាង៉ែនក្នុងខេត្តយើងម្តង ប្រហែលជានៅមិនទាន់មានអ្នកដឹងច្រើនទេថា នៅជើងភ្នំគូលែនមានចម្ការតាង៉ែន ដ៏គួរឱ្យចង់មកលេងមួយនេះ។

ដើម្បីចូលរួមជំរុញឱ្យមានការរីកចម្រើន និងបង្កើនភាពទាក់ទាញខាងផ្នែកកសិទេស ចរណ៍នៅក្នុងស្រុកបន្ទាយស្រី ម្ចាស់ចម្ការបានយល់ព្រមសហការជាមួយរដ្ឋបាលស្រុក ដោយលក់ជូនក្នុងតម្លៃពិសេសត្រឹមតែ ៥.០០០រៀលក្នុងមួយគីឡូក្រាម សម្រាប់ភ្ញៀវទេសចរដែលអញ្ជើញមកទិញដល់ចម្ការផ្ទាល់ ហើយអនុញ្ញាតឱ្យដើរបេះផ្លែតាង៉ែនយកខ្លួនឯង និងអាចបេះហូបពីដើមដោយសេរីដោយមិនគិតថ្លៃបន្ថែមទៀតផង ។

លោកអភិបាលស្រុកបានលើកឡើងថា ខ្ញុំពិតជាចង់ឃើញបងប្អូនប្រជាកសិករនៅក្នុងស្រុកបន្ទាយស្រី និងអ្នកវិនិយោគ នាំគ្នាដាំដំណាំហូបផ្លែឱ្យបានច្រើន ជាពិសេសប្រភេទដំណាំដែលលក់បានថ្លៃ មានភាពទាក់ទាញ និងមានទីផ្សារទូលំទូលាយសម្រាប់វិស័យទេសចរណ៍ ហើយរៀបចំចម្ការ និងកសិដ្ឋានរបស់ខ្លួនឱ្យទៅជារមណីយដ្ឋានសម្រាប់មកលេងកម្សាន្តផង។ បើធ្វើបែបនេះបាន ខ្ញុំជឿថាយើងនឹងអាចជំរុញឱ្យភ្ញៀវទេសចរមកលេងស្រុករបស់យើងកាន់ តែច្រើន ព្រមទាំងអាចនាំចេញនៅនឹងកន្លែងនូវកសិផលទាំងនេះ ទៅផ្គត់ផ្គង់ដល់ក្នុងក្រុងសៀមរាបទៀតផង។ រដ្ឋបាលស្រុកត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញទីផ្សារ និងផ្តល់ការគាំទ្រគ្រប់រូបភាព ធ្វើយ៉ាងណាដើម្បីឱ្យស្រុកបន្ទាយស្រី សម្រេចបាននូវចក្ខុវិស័យជាដែនដីកសិទេសចរណ៍ ដ៏គួរឱ្យទាក់ទាញមួយនៅក្នុងពេលអនាគត។

លោកបន្តថា តាង៉ែនបន្ទាយស្រី បើបងប្អូនទៅលេងបន្ទាយស្រី បងប្អូននឹងឃើញពាក្យស្លោក មានន័យសម្រាប់ការលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានដាំដុះនោះ ។ ដើមតាង៉ែនទាំងនេះមិនមានបាញ់ថ្នាំគីមីឡើយ មានសុវត្ថិភាព ១០០ភាគរយ សម្រាប់ការបេះហូបភ្លាមៗ ពីដើមផ្ទាល់ ។ តែមានលក្ខខណ្ឌតម្រូវឱ្យបងប្អូនចូលទៅលេង ត្រូវតែទិញចាប់ពី១០គីឡូក្រាមឡើងទៅ ទើបអាចចូលលេងបាន មូលហេតុធ្វើដូច្នេះព្រោះខ្លាចបងប្អូនដើរលេងហួបឆ្អែតហើយ ទិញតែកន្លះគីឡូក្រាម ឬអត់ទិញតែម្ដងក៏ថាបាន ។ ចម្ការតាង៉ែននេះមានទីតាំងនៅ ជើងភ្នំគូលែន ចូលតាមច្រកផ្លូវវត្តស្គន់ ក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ៕ ដោយ៖ សួស សំរិត សម្រួលផ្សាយដោយ៖ ធូ កុសល

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes