-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

អភិបាលក្រុង Seongnam របស់កូរ៉េ ពិចារណាចងសម្ព័ន្ធភាពរវាងខេត្តសង់ណាំ និងខេត្តណាមួយរបស់កម្ពុជា និងជួយគាំទ្រគម្រោងរបស់ស្ថានទូតកម្ពុជា

ចំនួនអ្នកទស្សនា: Views



(កូរ៉េ)៖ លោក ឡុង ឌីម៉ង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណៈរដ្ឋកូរ៉េ បានគូសបញ្ជាក់ថា អភិបាលក្រុង Seongnam លោកស្រី Eun Su-mi ពិចារណាសម្ព័ន្ធមេត្រីភាព រវាងខេត្តសង់ណាំ ជាមួយខេត្តណាមួយរបស់កម្ពុជា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន ដែលជាគ្រឹះដ៏រឹងមាំនៃសាមគ្គីភាពរវាងប្រជាជន និងប្រជាជន ដោយផ្តោតលើការគ្រប់គ្រងប្រព័ន្ធទីក្រុងឆ្លាតវៃ ប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធចរាចរណ៍ ប្រព័ន្ធលូបង្ហូរជាដើម។

បើតាមលោកការឱ្យដឹងថា របស់លោក ឡង់ ឌីម៉ង អភិបាលក្រុង Seongnam លោកស្រី Eun Su-mi គឺជាស្ត្រីជើងខ្លាំងមួយរូបដែលធ្លាប់ជាអ្នកតំណាងរាស្ត្រ និងជាស្ត្រីទីមួយដែលកាន់តំណែងជាអភិបាលក្រុងដំបូងគេ ដោយមានប្រវត្តិជាសកម្មជនតស៊ូដើម្បីសិទ្ធិមនុស្ស លើកតម្កើងសិទ្ធិស្ត្រី សិទ្ធិជនអន្តោប្រវេសន៍ ព្រមទាំងមានជំនាញជាអ្នករៀបចំគោលនយោបាយសង្គមកិច្ច។

លោកស្រីនឹងខិតខំស្វែងយល់ និងដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រីខ្មែរយើង ជួយគាំទ្រគម្រោងរបស់ស្ថានទូតកម្ពុជាដែលនឹងសហការជាមួយមជ្ឈមណ្ឌលគាំពារគ្រួសារពហុវប្បធម៌សង់ណាំ ក្នុងការជួយបង្ហាត់បង្រៀនស្រ្តីខ្មែរពីសីលធម៌ និងវិធីធ្វើម្ហូបខ្មែរ បង្រៀនភាសាខ្មែរដល់កូនខ្មែរកាត់កូរ៉េ។

លោកស្រី Eun Su-mi គឺជាស្ត្រីដែលមានភាពជាអ្នកដឹកនាំ ម៉ឺងម៉ាត់ និងទន់ភ្លន់សុភាពរាបសារ បានអង្គុយស្ដាប់លោកបរិយាយពីទំនាក់ទំនងល្អរវាងប្រទេសកម្ពុជានិងកូរ៉េ រវាងប្រជាជនយើងទាំងពីរ និងទទួលស្ដាប់នូវបញ្ហាប្រឈមផ្សេងទៀតដែលប្រជាពលរដ្ឋខ្មែររស់នៅ ធ្វើការ រៀនសូត្រនៅកូរ៉េនេះជួបប្រទះ ដើម្បីរកដំណោះស្រាយឱ្យមានលក្ខណៈល្អប្រសើរឡើង យ៉ាងយកចិត្តទុកដាក់ និងកត់ត្រាគ្មានសល់ចន្លោះ។

លោក ឡុង ឌីម៉ង បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងទាំងពីរនាក់បានឯកភាពទៅលើចំណុចពិភាក្សាទាំងអម្បាលម៉ានដែលខ្ញុំបានលើក ហើយលោកស្រីពិចារណាដោះស្រាយឆ្លើយតបក្នុងពេលឆាប់ៗ។

ទីក្រុងសង់ណាំ ជាក្រុងមួយដែលមានប្រជាជនមួយលាននាក់ ជាប់ទីក្រុងសេអ៊ូល និងសំបូរទៅដោយក្រុមហ៊ុនបច្ចេកវិទ្យា IT ជាច្រើនរួមមាន Naver ជាដើម។ លោកស្រីបានឆ្លើយតបនឹងសំណើរបស់ខ្ញុំ ដោយសុំឱ្យនិស្សិតខ្មែរយើងបានចូលរួមធ្វើកម្មសិក្សាក្នុងបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលទាំងនោះ»៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes